- 2019-12-05 09:09:34
- ព័ត៌មាន
គួរឲ្យរន្ធត់! ផ្ទុះមីនតោនមួយគ្រាប់នៅភូមា សម្លាប់ទេសចរអាល្លឺម៉ង់ម្នាក់
- 2019-12-05 09:09:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យរន្ធត់! ផ្ទុះមីនតោនមួយគ្រាប់នៅភូមា សម្លាប់ទេសចរអាល្លឺម៉ង់ម្នាក់
ចន្លោះមិនឃើញ
អ្នកទេសចរជនជាតិអាល្លឺម៉ង់ម្នាក់ ត្រូវបានសម្លាប់ និងស្ត្រីជនជាតិអាហ្សង់ទីនម្នាក់ទៀតរងរបួស ក្រោយផ្ទុះមីនតោននៅភាគខាងកើតរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារកន្លងទៅ។
យោងតាមប៉ូលិសក្នុងតំបន់ឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ កើតឡើងនៅជិតទីក្រុង Hsipaw ដែលជាតំបន់ល្បីល្បាញសម្រាប់ការឡើងភ្នំ។ បុរសជាជនរងគ្រោះដែលបានស្លាប់ ត្រូវបានគេស្គាល់ថាមានអាយុ ៤០ឆ្នាំ ជនជាតិអាល្លឺម៉ង់។ គ្រាប់មីន បានផ្ទុះឡើងកាលពីរសៀលថ្ងៃអង្គារនៅកន្លែងដែលទេសចរមិនត្រូវបានអនុញ្ញាតឲ្យចូលនោះទេ។ ចំណែកឯស្ត្រីជនជាតិអាហ្សង់ទីនវ័យ ៣៩ឆ្នាំ បានរងរបួសស្រាលនិងបញ្ជូនទៅកាន់មន្ទីរពេទ្យ។
គួរឲ្យដឹងថា កាលពីឆ្នាំ ២០១៦កន្លងទៅ ជនបរទេសពីរនាក់ផ្សេងទៀត ក៏ធ្លាប់បានរងរបួសដោយសារការផ្ទុះគ្រាប់មីននៅជិតទីក្រុង Kyaukme ផងដែរ ប៉ុន្តែសំណាងល្អមិនមានអ្នករងគ្រោះដល់ថ្នាក់បាត់បង់ជីវិត៕