- 2019-12-05 13:36:24
- ព័ត៌មាន
ធនាគារអភិវឌ្ឍជនបទ នឹងប្រែក្លាយជា "ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម" ក្រោយទទួលទុនពីរាជរដ្ឋាភិបាល
- 2019-12-05 13:36:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារអភិវឌ្ឍជនបទ នឹងប្រែក្លាយជា "ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម" ក្រោយទទួលទុនពីរាជរដ្ឋាភិបាល
ចន្លោះមិនឃើញ
នៅក្នុងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ ធនាគារអភិវឌ្ឍជនបទ បានចេញសេចក្ដីប្រកាសព័ត៌មាន ដែលជូនដំណឹងដល់សាធារណជន ជាពិសេសប្រជាកសិករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវ។
ធនាគារនេះ នឹងប្រែក្លាយជា "ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម" ដែលមានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជ ក្រោយពីទទួលទុនចំនួន ៥០លានដុល្លារសហរដ្ឋអាមេរិក ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះបានឲ្យដឹងថា ប្រាក់ទុន ៥០លានដុល្លារនេះ នឹងចាប់ផ្ដើមប្រើប្រាស់ក្នុងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ដោយប្រើសម្រាប់វិស័យកសិកម្ម ហើយជាពិសេសប្រាក់នេះនឹងប្រើសម្រាប់ “រក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញ”៕
ខាងក្រោមនេះ ជាខ្លឹមសារលម្អិតនៃសេចក្ដីប្រកាសព័ត៌មាន៖