- 2019-12-08 02:42:49
- ព័ត៌មាន
ក្ដៅៗ! ពលរដ្ឋឥណ្ឌាសម្ដែងការសាទរ ក្រោយប៉ូលិសបាញ់ប្រហារជីវិតជនសង្ស័យរំលោភ សម្លាប់
- 2019-12-08 02:42:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! ពលរដ្ឋឥណ្ឌាសម្ដែងការសាទរ ក្រោយប៉ូលិសបាញ់ប្រហារជីវិតជនសង្ស័យរំលោភ សម្លាប់
ចន្លោះមិនឃើញ
ប៉ូលិសឥណ្ឌាកាលពីថ្ងៃសុក្រទី៦ធ្នូបានបាញ់សម្លាប់ពួកជនសង្ស័យចាប់រំលោភនិងសម្លាប់ចំនួន៤នាក់ដែលធ្វើឱ្យមានការប្រារព្ធពិធីអបអរសាទរប៉ុន្តែក៏មានការចោទប្រកាន់ថាពួកគេទាំងនោះ ត្រូវបានសម្លាប់ក្រៅប្រព័ន្ធតុលាការ។
បុរសទាំងនោះ ដែលត្រូវបានឃុំខ្លួនអស់រយៈពេលមួយសប្តាហ៍អំពីករណីចាប់រំលោភសម្លាប់ចុងក្រោយបំផុតដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនៅឥណ្ឌានោះត្រូវបានបាញ់សម្លាប់នៅពេលព្រឹកក្នុងអំឡុងពេលប៉ូលិសឱ្យពួកគេទាំងនោះធ្វើសកម្មភាពត្រាប់បង្ហាញបទឧក្រិដ្ឋបង្ហាញឡើងវិញនៅទីក្រុងសាតណាហ្កានៅខាងក្រៅទីក្រុង ហាយដេរ៉ាបាតភាគខាងត្បូងនៃប្រទេសឥណ្ឌា។ មនុស្សពីរបីរយនាក់ បាននាំគ្នាទៅកន្លែងដែលបុរស៤នាក់នេះ ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រដោយបានដុតកាំជ្រួចផាវដើម្បីអបអរសាទរ និងជូនផ្កាដល់ប៉ូលិស។ ស្នងការប៉ូលិស លោកសាយចាណា បាននិយាយថា ” ប៉ូលិស បាននាំពួកជនជាប់ចោទទាំងនេះ ទៅកន្លែងប្រព្រឹត្តបទឧក្រិដ្ឋនោះដើម្បីជាផ្នែកនៃការស៊ើបអង្កេត។បន្ទាប់មកពួកគេនោះបានចាប់ផ្តើមវាយទៅលើប៉ូលិសដោយដុំថ្មនិងដំបងហើយបន្ទាប់មកបានដណ្តើមយកអាវុធពីប៉ូលិសហើយចាប់ផ្តើមបាញ់” ។
លោកបានប្រាប់អ្នកយកព័ត៌មាននៅកន្លែងកើតហេតុថា “ប៉ូលិសបានព្រមានពួកគេហើយបានប្រាប់ពួកគេឱ្យប្រគល់ខ្លួនឱ្យប៉ូលិសតាមសម្រួលប៉ុន្តែពួកគេនៅតែបន្តបាញ់ប្រហារ។ បន្ទាប់មក យើងបានបើកការបាញ់ប្រហារហើយពួកគេត្រូវបានសម្លាប់នៅក្នុងការប្រឈមមុខគ្នាទៅវិញទៅមក” ។ លោក បានបន្ថែមថា ក្នុងអំឡុងការសួរចម្លើយនោះ បុរសទាំងនេះ បានសារភាពថាបានប្រព្រឹត្តបទឧក្រិដ្ឋនេះ។ បុរសទាំង៤ នាក់នេះត្រូវបានចោទប្រកាន់ពីបទរំលោភជាក្រុមនិងសម្លាប់ស្ត្រីបសុពេទ្យអាយុ២៧ ឆ្នាំម្នាក់ មុនពេលដុតចោលសាកសពរបស់នាងនៅក្រោមស្ពានដាច់ស្រយាលមួយកាលពីល្ងាចថ្ងៃទី២៧ខែវិច្ឆិកា។
ក្នុងករណីដាច់ដោយឡែកស្ត្រីឥណ្ឌាម្នាក់បានស្លាប់កាលពីយប់ថ្ងៃសុក្របន្ទាប់ពីត្រូវបានដុតសម្លាប់ដោយបុរសច្រើននាក់ខណៈដែលនាងបានកំពុងធ្វើដំណើរដើម្បីផ្តល់ភស្តុតាងប្រឆាំងការចាប់រំលោភនាងទៅតុលាការ។ ជនសង្ស័យទាំងអស់៥នាក់ ត្រូវបានចាប់ខ្លួន៕