• 2019-12-11 06:40:16
  • ព័ត៌មាន

អ្នកជំនាញព្រមានថា ប្រជាជនរស់នៅរដ្ឋ១របស់អូស្ត្រាលី ប្រៀបដូចអ្នកជក់បារីរាប់ឆ្នាំ

  • 2019-12-11 06:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​ស៊ីដនី​ កំពុង​រង​ការ​វាយ​ប្រហារ​ពី​ផ្សែង​អ័ព្ទ​នៃ​ភ្លើង​ឆេះ​ព្រៃ​ពាស​ពេញ​រដ្ឋ New South Wales ហើយ​ក្លាយ​ជា​ទី​ក្រុង​មាន​ផ្សែង​ពុល​ខ្លាំង​ជាង​គេ​របស់​អូស្ត្រាលី។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា តំបន់​ទេសចរ​ល្បី​ៗ​ដូច​ជា​ស្ពាន Sydney Harbour និង Sydney Opera House ត្រូវ​បាន​ផ្សែង​គ្រប​ដណ្ដប់​ជិត​មើល​សឹង​តែ​មិន​ឃើញ។ ពលរដ្ឋ​នៅ​ជុំវិញ​តំបន់​នោះ ត្រូវ​បាន​ព្រមាន​ឲ្យ​នៅ​ក្នុង​ផ្ទះ​ដោយ​សារ​ផ្សែង​ពុល​ខ្លាំង​ពេក។ ចំណែក​ឯ​អ្នក​រាយការណ៍​របស់ BBC លោក Phil Mercer ឲ្យ​ដឹង​ថា ផ្សែង​ក្រាស់​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម​ណាស់ ហើយ​អ្នក​ដែល​ដកដង្ហើម​ជាមួយ​ផ្សែង​នោះ គឺ​ប្រៀប​ដូច​ជា​អ្នក​ជក់​បារី​ច្រើន​ឆ្នាំ​អ៊ីចឹង។

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​ការ​បំពុល​ខ្យល់​នៅ​ភាគ​កណ្ដាល​ទីក្រុង​ស៊ីដនី បាន​ឡើង​ដល់ ១១​ដង​លើស​កម្រិត​គ្រោះថ្នាក់ ហើយ​កាន់​តែ​អាក្រក់​ថែម​ទៀត​សម្រាប់​ជាយ​ក្រុង និង​ទីក្រុង​មួយ​ចំនួន​ដែល​នៅ​ជិត​កន្លែង​ភ្លើង​ឆេះ​ព្រៃ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់