• 2019-12-11 10:18:29
  • ព័ត៌មាន

EDC នឹង​ផ្អាកការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​តំបន់​ទាំងនេះ​

  • 2019-12-11 10:18:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គិសនី​កម្ពុជា​ឲ្យ​ដឹងថា​តំបន់​មួយចំនួន​ក្នុង​រាជធានីភ្នំពេញ និង​ខេត្ត​កណ្ដាល​នឹង​ត្រូវ​ផ្អាក​ការ​ផ្គត់​ផ្គង់ចរន្ត​អគ្គិសនី​​ចន្លោះពី​ថ្ងៃទី​១២ ដល់ទី​១៥ ខែធ្នូ ឆ្នាំ២០១៩។

បើតាមអគ្គិសនី​កម្ពុជា​ ការ​ផ្អាក​នេះគឺដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ​។

អគ្គិសនី​កម្ពុជាឲ្យ​ដឹងថា​ការ​ផ្អាកនេះ​នឹង​មាន​នៅ​តាម​តំបន់ទៅ​តាមពេល​វេលា និង​ទី​កន្លែង​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ក្នុង​រយៈពេល​ពី​ម៉ោង​៩ព្រឹក ដល់​ម៉ោង​៥ល្ងាច​ដូច​គ្នា។

ខាងក្រោម​ជា​ទីតាំង​ដែលត្រូវ​ផ្អាក​តាម​ពេល​វេលា​ផ្សេងៗគ្នា៖

អត្ថបទ៖ ជំនោរ

មតិយោបល់