• 2019-12-12 04:28:39
  • ចរាចរណ៍

រដ្ឋបាលស្រុកបន្ទាយស្រី ដាក់ផែនការ៣ចំណុច ដើម្បីរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ

  • 2019-12-12 04:28:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានដាក់ចេញនូវគោលការណ៍បីចំណុច ដើម្បីរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី

ផ្អែកតាមសេចក្ដីជូនដំណឹងចុះថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៩ ដែលចុះហត្ថលេខាដោយ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ដើម្បីរៀបចំរបៀបរបប និងណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវសាធារណៈទាំង ៦ឃុំ ក្នុងស្រុកបន្ទាយស្រី ឲ្យមានរបៀបរៀបរយនោះ រដ្ឋបាលស្រុកបន្ទាយស្រី ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងផ្លូវសាធារណៈ ត្រូវអនុវត្ត ៣ចំណុចខាងក្រោមនេះ៖

  • ត្រូវបញ្ឈប់រាល់សកម្មភាពយកដីចំណីផ្លូវធ្វើជាកន្លែងប្រកបរបរអាជីវកម្ម ឬសាងសង់សំណង់អាគារផ្សេងៗដែលធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។

  • ត្រូវរុះរើរាល់សំណង់ និងរោងលក់ដូរដែលសាងសង់នៅលើចំណីផ្លូវដោយខ្លួនឯងដោយទុករយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ។

  • ករណី លោក លោកស្រីដែលជាអាជីវករនិងបងប្អូនប្រជាពលរដ្ឋនៅតែបន្ដសកម្មភាពខាងលើនេះ រដ្ឋបាលស្រុកបន្ទាយស្រី នឹងធ្វើការចុះរុះរើដោយផ្ទាល់ដោយរាល់ការចំណាយគឺជាបន្ទុករបស់សាមីខ្លួន។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានសរសេរនៅលើបណ្ដាញបន្ថែមថា ដោយហេតុតែបន្ទាយស្រី គឺជាតំបន់ដែលពឹងផ្អែកខ្លាំងទៅលើសក្តានុពលទេសចរណ៍បែបធម្មជាតិ ការថែរក្សាអត្តសញ្ញាណ សោភ័ណភាព និងរបៀបរៀបរយនៅតាមដងផ្លូវ គឺជាកត្តាសំខាន់ក្នុងការធានានូវការអភិវឌ្ឍមួយប្រកបដោយចីរភាពនិងនិរន្តភាព។ សង្ឃឹមថា បងប្អូនអាជីវករនិងប្រជាពលរដ្ឋទាំងអស់នឹងផ្តល់កិច្ចសហការ ដោយមានការយោគយល់និងអធ្យាស្រ័យ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់