- 2019-12-18 04:23:11
- ព័ត៌មាន
កម្មវិធីវោហាស័ព្ទសាធារណៈ Ignite ជួយផ្តល់នូវទុនគំនិតយ៉ាងច្រើនសន្ធឹក
- 2019-12-18 04:23:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីវោហាស័ព្ទសាធារណៈ Ignite ជួយផ្តល់នូវទុនគំនិតយ៉ាងច្រើនសន្ធឹក
ចន្លោះមិនឃើញ
កម្មវិធីវោហាស័ព្ទសាធារណៈ Ignite Phnom Penh ត្រូវបានប្រារព្ធធ្វើឡើងជាលើកទី ៥ កាលពីថ្ងៃអាទិត្យទី ១៥ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនៅសហសាលសម្ដេចតេជោ ហ៊ុនសែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចាប់ពីម៉ោង ១ ដល់ ៥ រសៀល ត្រូវបានបញ្ចប់ទៅភាពបរិយាកាសរីករាយក្នុងចិត្តបំផុត។
Ignite Phnom Penh ឆ្នាំនេះមានរបៀបវារៈ ៤ ផ្នែកធំៗគឺ៖
Talk Session ១: ការវិវឌ្ឍនៃជីវិត-Evolution of Life
Talk Session ២: ខ្លួនឯង-Self
Talk Session ៣ : ពិចារណាឡើងវិញ-Rethink
Talk Session ៤: លទ្ធភាព-Posibility
ក្រៅពីនេះ ក៏នៅមានកម្មវិធីកម្សាន្តមុននឹងចាប់ផ្តើមកម្មវិធីនិមួយៗផងដែរ ដោយមានសិល្បករវ័យក្មេងបញ្ចេញសមត្ថភាពលេងហ្គីតានិងច្រៀងដែលពួកគេនិពន្ធឡើងដោយខ្លួនឯងផងដែរ។
Ignite Phnom Penh ត្រូវបានរៀបចំឡើងដោយយុវជនស្ម័គ្រចិត្តមួយក្រុមដែលមានសមាជិកក្រុមចំនួន ៨នាក់ ដែលក្នុងនោះមានលោក ជា សុខហ៊ី (ហៅ Bill) ជាអ្នកដឹកនាំក្រុម។ យោងតាមប្រសាសន៍របស់ លោក សុខហ៊ី បានឲ្យដឹងថាគោលបំណងដែលនាំកម្មវិធីនេះមកកម្ពុជាគឺចង់ពង្រឹងសមត្ថភាពនៃការនិយាយជាសាធារណៈដល់ប្រជាជនគ្រប់រូប និងផ្ដល់ឱកាសឲ្យសិស្សានុសិស្ស យុវជន និងកូនខ្មែរទាំងអស់អាចឡើងនិយាយពីគំនិតរបស់ខ្លួនដែលចង់ចែករំលែកទៅសាធារណជនទាំងឡាយ។ ប្រធានបទមានពាក់ព័ន្ធទៅនឹងវិស័យអប់រំ ការលើកទឹកចិត្ដ ការចែករំលែកអំពីភាពជោគជ័យ ក្ដីស្រមៃ និងគោលដៅរបស់ខ្លួន។
ចំណុចពិសេសរបស់កម្មវិធី Ignite Phnom Penh គឺវាគ្មិននីមួយៗត្រូវធ្វើបទបង្ហាញក្នុងរយៈពេលត្រឹមតែ ៥នាទី និងស្លាយ (Slide) ចំនួន ២០។ ចំណុចនេះ គឺតម្រូវឲ្យវាគ្មិននីមួយៗមានការត្រៀមរៀបចំខ្លួនយ៉ាងល្អ និងមានកម្រិតពិបាកខ្ពស់។ អាស្រ័យហេតុនេះ វាគ្មិនទទួលបានបទពិសោធថ្មី ដែលជួយឲ្យពួកគាត់អាចគ្រប់គ្រងពេលវេលាក្នុងការធ្វើបទបង្ហាញឲ្យបានល្អ។
កម្មវិធីនេះ មានការចូលរួមពីសំណាក់វាគ្មិនចំនួន ១៥ រូបមកពីគ្រប់ស្ថាប័ន ដែលនឹងចែករំលែកបទពិសោធ និងចំណេះដឹងរបស់ខ្លួន ក្នុងនោះមានវាគ្មិនកិត្តិយស ដូចជា លោក ជី សិលា (នាយក ប្រតិតបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Sabay Digital Group) លោក ជុំ សុធា (នាយកផលិតកម្ម) លោក ប៊ុន ផាក (នាយកគ្រប់គ្រង និងប្រតិបត្តិនៃក្រុមហ៊ុន Camazoon និងជាស្ថាបនិក Phzar.com) លោក យាន រស្មី (គតានរក្ស សិល្បះសហសម័យ) និងកញ្ញា ម៉ម លីសា (អ្នករចនាកំនូរលើជញ្ជាំង)។
មិនត្រឹមតែប៉ុណ្ណោះ Ignite Phnom Penh ឆ្នាំនេះត្រូវបានទទួលការគាំទ្រពី សំណាក់ ស្ថាប័ន ជាច្រើន ក្នុងនោះមានក្រុមហ៊ុន Smart និង Nescafe ដែលបានចូលរួមគាំទ្រ ជាអ្នកឧបត្ថម្ភធំ ក្នុងកម្មវិធីនេះ៕
វាគ្មិន ដែលបានឡើងធ្វើបទបង្ហាញក្នុង Igniteលើកទី ៥
របៀបវារៈ Ignite Phnom Penh លើកទី ៥