• 2020-01-13 01:00:00
  • សុខភាព

បើ​មិន​ចង់​កើត​មហារីក​សុដន់​ ត្រូវផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ និង​ហូបចុក​ខ្លះ​ទើបបាន

  • 2020-01-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខភាព​ពិតជា​សំខាន់​ណាស់ ពិសេស​​សម្រាប់​ស្ត្រី ព្រោះថា​បច្ចុប្បន្ន​នេះ ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​កំពុងរីក​រាលដាល​ខ្លាំង​ ប្រសិនបើ​មិន​មានតិកនិក​ថែទាំ​ខ្លួន​។ ដូច្នេះ​ដើម្បី​ជៀសវាង​ក៏​ដូចជា​ការពារ ពី​ជំងឺ​នេះ​ អ្នក​គួរ​តែ​អនុវត្ត​ដូច​ខាងក្រោម៖

ញ៉ាំ​អាហារ​មួយ​ចំនួន​ដែល​​អាច​ជួយ​ការពារ​ពី​ជំងឺ​មហារីក​សុដន់

ម្ហូប​អាហារ​ ដើរតួ​យ៉ាង​សំខាន់​សម្រាប់​ខ្លួនប្រាណ។ ក្នុង​នោះ មាន​បន្លែ​ផ្លែឈើ​មួយ​ចំនួន​ធំ​ដែល អ្នក​គួរ​តែ​ជ្រើសរើស​យក​មក​ញ៉ាំ​ ព្រោះ​​ថា​វា​ជួយ​ការពារ​ និង​កាត់បន្ថយ​ជំងឺ​មហារីក​សុដន់​បានដូចជា៖

  • គ្រាប់ធញ្ញជាតិ សណ្ដែក៖ ជា​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ
  • ទឹកដោះគោ៖ ដែល​មាន​ជាតិ​ខ្លាញ់​ទាប
  • ទឹក​សណ្ដែក
  • អាហារ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន D និង​វីតាមីន​ដទៃ​ទៀត
  • អាហារ​ដែល​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។

ក្រៅ​ពី​នោះ អ្នក​ត្រូវ​ដឹង​ពី​ប្រភេទ​អាហារ​ពិសេសៗ​មួយ​ចំនួន ដែល​មាន​អត្ថប្រយោជន៍​​សម្រាប់​ការពារ​ជំងឺ​មហារីក​សុដន់៖

១.តែ​បៃតង

តែ​បៃតង​ ត្រូវ​បាន​កត់​សម្គាល់​ថា ​វា​មាន​ផលប្រយោជន៍​​ជា​ច្រើន​ផ្ដល់​ឲ្យ​សុខភាព​ដូចជា ការ​សម្រក​ទម្ងន់ គ្រប់គ្រង​សំពាធឈាម និង​​ការពារ​ជំងឺ​មហារីក​ផង​ដែរ។

២.ផ្លែឈើ ត្រកូល​ប៊ែរី

ផ្លែ​ឈើ ត្រកូល​ប៊ែរី ដូចជា ស្ត្រប៊ែរី ប្លូប៊ែរី សម្បូរទៅដោយ​វីតាមីន C និង​​​វីតាមីន​ផ្សេង​ៗ ដែល​ជំនួយ​ទៅ​ដល់​រាងកាយ និង​កាត់​បន្ថយ​ជំងឺ​មហារីក​។

៣. បន្លែ

អ្នក​គួរ​ព្យាយាម​ញ៉ាំ​បន្លែ​ឲ្យ​បាន​ពិសេស ការ៉ុត ប៉េងប៉ោះ ស្ពៃ ស្ពៃក្ដោប និង​ផ្កា​ខាត់​ណា​ខៀវ ដែល​មាន​ផ្ទុក​សារធាតុ (ស៊ុលហ្វារ៉ាផាន) Sulforaphane ដែល​ជា​សមាសធាតុ​មួយ​ដែល​អាច​សម្លាប់​​កោសិកា​មហារីក។

៤. ហាត់ប្រាណ​យ៉ាងហោចណាស់ ៣០០ នាទី​ក្នុង​មួយ​សប្ដាហ៍

កាលណា​ដែល​អ្នក​ធ្វើ​ចលនា​កាន់តែ​ច្រើន​ ភាគ​រយ​នៃ​ការ​កើត​មហារីក​កាន់តែ​តិច។ លំហាត់ប្រាណ​ងាយ​ៗ​ជា​ច្រើន​អ្នក​អាច​ជ្រើសរើស​បាន​ដូចជា៖ ដើរលឿន​ៗ វាយ​កូន​បាល់ ហែលទឹក រាំរែក និង​លំហាត់​ប្រាណ​ជា​ច្រើន​ទៀត​ដែល​អ្នក​ពេញចិត្ត។

៥. បំបៅ​កូន​ដោយ​ទឹកដោះ

មិន​ត្រឹម​តែ​ផ្ដល់​សុខភាព​ល្អ​ដល់​កូន​ប៉ុណ្ណោះ​ទេ តែ​អាច​ជួយ​ឲ្យ​អ្នក​បាន​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​។

៦. ពិនិត្យ​សុដន់​មួយ​ខែ​ម្ដង

យ៉ាងហោចណាស់​មួយ​ខែ​ម្ដង ​​បន្ទាប់​​ពី​មក​រដូវ​រួច។ ការ​ពិនិត្យ​សុដន់​ដោយខ្លួនឯង គឺ​ដើម្បី​ដឹង​ពី​ការ​ផ្លាស់ប្ដូរ​ថ្មី​ដុំ​ពក ឬ​សញ្ញា​មិន​ធម្មតា​ផ្សេង​ៗ​ទៀត​ ប្រសិន​បើ​មើល​ទៅ​មាន​សភាព​ និង​ទ្រង់ទ្រាយ​មិន​ធម្មតា ត្រូវ​តែ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម។

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

អត្ថបទ​ដកស្រង់​ និង​កែសម្រួល​ចេញ​ពី៖

EVERYDAY HEALTH

SITEMAN CANCER CENTER

MAYO CLINIC

ប្រភព៖ medicalnewstoday ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

មតិយោបល់