• 2019-12-23 09:52:22
  • ព័ត៌មាន

៣ចំណុច​សម្រាប់​ប្រធាន​ផ្នែក​ធនធានមនុស្ស ក្នុងការ​រក្សាបុគ្គលិក​ឱ្យនៅបានយូរ ​ក្នុង​ទីផ្សារ​ប្រកួត​ប្រជែង

  • 2019-12-23 09:52:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក នឹង​ធ្វើការយូរអង្វែង​នៅក្នុង​ក្រុមហ៊ុន​ដែល​ផ្តល់ភាព​រីករាយ និង​ការ​គាំទ្រ​ដល់​ពួកគេ។

ក្រុមហ៊ុន​វៃឆ្លាត បាន​ដឹង​ថា​ចំណុច​នេះ គឺ​សំខាន់​ណាស់​ក្នុងការ​ទទួលបាន​នូវ​បុគ្គលិក​ដ៏ល្អបំផុត និង​រក្សា​កម្លាំងចិត្ត​របស់​ពួកគេ។ និយោជក​ជាន់ខ្ពស់ យល់ឃើញ​ថា ដើម្បី​ទទួលបាន​គំនិត​ដ៏​ល្អបំផុត​ក្នុង​កាលៈទេសៈ​ការងារ​វប្បធម៌ចម្រុះ និង​ការផ្លាស់ប្តូរ​ នៅ​អាស៊ី​ ការ​ជួល​ដ៏ល្អ គឺទាមទារឱ្យបុគ្គលិក​មាន​បទពិសោធន៍​ទាំងក្នុង​អាជីព និង​ការអភិវឌ្ឍខ្លួន។

ក្នុងករណី​នៅកម្ពុជា​ដែល​មាន​សេដ្ឋកិច្ច​កើនឡើង និង​តម្រូវការ​ខ្ពស់​សម្រាប់​មនុស្ស​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ តើប្រធានផ្នែក​ធនធាន​មនុស្ស អាច​ដឹង​យ៉ាងដូចម្តេច​នូវ​បុគ្គលិកលក្ខណៈ និងវិជ្ជាជីវៈ និង​ឧបករណ៍​អ្វី​ដែលមាន​ប្រសិទ្ធភាពខ្ពស់​ជាង ដើម្បី​ទទួល​បាន​បុគ្គលិក​ដ៏ល្អបំផុត ពី​ទីផ្សារ​ប្រកួតប្រជែង​នេះ។ សូមមើល​ ៣ចំណុច​ខាងក្រោម៖

១. រៀបគុណ​តម្លៃ​ក្រុមហ៊ុន​ឱ្យត្រូវនឹង​ជំនឿបុគ្គលរបស់​បុគ្គលិក

និយោជក​ដ៏ល្អបំផុត​នៅក្នុង​ពិភពលោក គឺក្នុងក្រុម​ការងារ​របស់ពួកគេ ចាប់ពី​ផ្នែក​ហិរញ្ញវត្ថុ ដល់ផ្នែកលក់ ចែករំលែក​ចក្ខុវិស័យ​តែមួយ ហើយ​កំណត់​គុណតម្លៃ។ សូម្បី​តែ​នៅក្នុង​ក្រុម​ការងារ​អន្តរជាតិ វប្បធម៌ផ្សេងគ្នា ក្នុងខណៈដែល​មាន​គុណ​តម្លៃ​សកល ដូចជា​ នវានុវត្តន៍ ឬអតិថិជន​ជា​ចម្បង ដែល​ក្រុមហ៊ុន​អាច​ប្រើប្រាស់​ក្នុងការផ្តល់​នូវ​វប្បធម៌​ផ្ទាល់ខ្លួន និង​ការ​កំណត់​ការងារ​រួម​របស់​ពួកគេ។

២. បង្កើត​ចំណុច​រួមគ្នា​រវាង​គោលដៅ​ក្រុមហ៊ុន និង​គុណភាព​ជីវិត​របស់​បុគ្គលិក

នៅពេល​ដែល​បុគ្គលិក​មាន​អារម្មណ៍​ថា គោលដៅ​បុគ្គល​របស់​ពួកគេ ត្រូវគ្នា​នឹង​អ្នកគ្រប់គ្រង​របស់ពួកគេ នោះ​វានឹង​ក្លាយ​ជាថាមពល​ដ៏ខ្លាំង ហើយ​ធ្វើគ្រប់កិច្ចការ​ដែល​ប្រគល់​ឱ្យ ដែល​អាច​សម្រេច​បាន​ក្នុងទំហំ​មិននឹកស្មានដល់។ និយោជិក​ដែល​ពេញចិត្តការងារ​ម្នាក់ អាច​​និយាយ​ល្អ​អំពី​ម៉ាកយីហោ និង​ផលិតផល​របស់​អ្នក ដូច​ទៅនឹង​បុគ្គលិក​ផ្នែកលក់ និង​ទីផ្សារ​​របស់​អ្នកដែរ។ ចំណុចនេះ​ ពិតជា​អាច​បន្ថែម​គុណ​តម្លៃ​ដល់​ក្រុមហ៊ុនអ្នក ​សម្រាប់​បុគ្គលិក​ដែល​មានគំនិត​ដូចគ្នា​អ៊ីចឹង​។

៣. ទទួល​បាន​ការ​ចូលរួម​ដោយការ​បង្កើត​យីហោ​ក្រុមហ៊ុន​ដែល​ផ្តោត​បុគ្គលិក​ជា​ចម្បង

​បុគ្គលិករីករាយ​នឹង​និយាយ​ពី​ទំហំក្តីស្រឡាញ់ការងារ​របស់​ពួកគេ ហើយ​ក៏មិន​និយាយថា ក្រុមហ៊ុនណាមួយ​ដែល​ល្អជាង​បុគ្គលិក​ផ្ទាល់ខ្លួន​របស់​ពួកគេដែរ។ នៅក្នុង​បរិយាកាស​វប្បធម៌ចម្រុះ វាគឺមាន​សារៈសំខាន់​ណាស់​ក្នុងការ​ស្វែងរក និង​រក្សា​ចំណុច​សំខាន់​រួមនៅក្នុង​គ្រោងការណ៍​សកល​របស់​ក្រុមហ៊ុន។ នៅពេលយើង​ទទួលបាន​កម្លាំងចិត្ត​ពី​មនុស្ស​ដែល​ធ្វើការល្អ​បំផុត​ឱ្យ​ក្រុមហ៊ុន​របស់​យើង វា​ផ្តល់​ឱ្យ​នូវ​បណ្តុំ​គំនិត​ដ៏អស្ចារ្យ ក្នុងការ​ជំរុញ​​កាន់​តែខ្លាំង​នូវយីហោ​ក្រុមហ៊ុន សម្រាប់​អតិថិជន និង​ដៃគូ។

បច្ចុប្បន្ន​នេះ តើអ្នក​អាច​ធ្វើឱ្យ​យីហោ​ក្រុមហ៊ុនអ្នក​កាន់តែប្រសើរឡើង​បាន​ដូចម្តេច? ព្រឹត្តិការណ៍ Annual Employer Branding Survey របស់ HRINC គឺ​ជា​ជំហាន​ទីមួយ​ក្នុងការ​បង្កើនការ​យល់ដឹង​ពីរបៀប​ដែល​បុគ្គលិក​របស់​អ្នក និង​ផ្សារពលកម្មធំៗ សង្កេត​មើលក្រុមហ៊ុន​អ្នក។ ប្រសិន​បើលោកអ្នក​ចង់ចូលរួម​ក្នុងព្រឹត្តិការណ៍នេះ សូមទាក់ទងទៅកាន់​អ៊ីមែល៖ EmployerBranding@hrinc.com.kh សម្រាប់​ព័ត៌មានបន្ថែម។

ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះ សូមចុច៖ https://bit.ly/34Kfkqx

អត្ថបទ៖ សំភី

មតិយោបល់