• 2019-12-24 09:40:14
  • ព័ត៌មាន

អាជ្ញាធរ​អប្សរា នឹង​កាត់​សម្អាត​ធាងត្នោតងាប់ៗ​ ៣៨០ដើម នៅអង្គរ

  • 2019-12-24 09:40:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ជាតិអប្សរា​ បាន​ជូន​ដំណឹង​ថា ដើម្បី​ធានា​ដល់​សុវត្ថិភាព​ភ្ញៀវ​ទេសចរ សាធារណជន​ក៏ដូចជា​ ដើម្បី​លើក​កម្ពស់​សោភ័ណឌ​ភាព​នៅ​តាម​ដងផ្លូវ​និង​នៅតាម​បរិវេណ​ប្រាសាទ​ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ និង​តំបន់​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​ នៃអាជ្ញាធរ​ជាតិ​អប្សរា​នឹង​កាត់​សម្អាត​ធាង​ត្នោត​ងាប់ៗ សរុប​ចំនួន​ ៣៨០ដើម ដែល​មាន​ហានិភ័យ​ ស្ថិត​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ និង​ខាង​ក្រៅ ប្រាសាទ​អង្គរ។ ក្នុង​ចំណោម ៣៨០ដើម​នេះ គឺ​នៅ​​ខាង​ក្រៅ​ប្រាសាទ​មាន​ចំនួន ២៥០ដើម និង​ក្នុង​បរិវេណ​ប្រាសាទ​អង្គរ​វត្ត​មាន​ចំនួន​ ១៣០ដើម។

ក្រុមការងារ​ នៃអាជ្ញាធរ​អប្សារា​ នឹង​ចាប់​ផ្ដើម​អនុវត្ត​ការងារ​ខាង​លើ​ចាប់​ពី​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៩ តទៅ រហូត​ដល់​ចប់​ភារកិច្ច។

អត្ថបទ៖ វិបុត្រ

មតិយោបល់