• 2019-12-31 02:19:38
  • ព័ត៌មាន

ត្រឹមពេល ២ថ្ងៃ គ្រោះថ្នាក់ចរាចរឆក់យកជីវិតមនុស្សជាង ១០០នាក់នៅថៃ មុនថ្ងៃសម្រាកឆ្លងឆ្នាំ

  • 2019-12-31 02:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការហូរ​ចេញ​របស់​ប្រជាជន​ថៃ​ពី​បណ្តា​ទីក្រុង​ឆ្ពោះទៅកាន់​ភូមិ​ស្រុក​និង​ទីកន្លែង​ក​ម្សាន​នានា​នៅក្នុង​អំឡុងពេល​ឈប់សម្រាក​ចុង​ឆ្នាំ​រយៈពេល​២​ថ្ងៃ​មកនេះ​​បណ្តាលអោយមាន​គ្រោះថ្នាក់​ចរាចរណ៍​៩៧៤​លើក សម្លាប់​មនុស្ស​១០៩​នាក់។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​គមនាគមន៍​។​

​អា​ណុន លឿង​បូរី​បុន មន្ត្រី​នៅ​ក្រសួង​ខាងលើ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៩​ធ្នូ​ថា គ្រាន់​តែ​ថ្ងៃ​សៅរ៍​តែមួយ មាន​គ្រោះថ្នាក់​៥១០​លើក សម្លាប់​មនុស្ស​៦៦​នាក់ ​និង​របួស​៥៧២​នាក់​។​ ​ការបើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង​ជា​មូលហេតុ​ចម្បង​ដែល​បង្ក​គ្រោះថ្នាក់ និង​បន្ទាប់មក​បើក​លឿន ហើយ​ទោចក្រយានយន្ត​(​ម៉ូតូ​) ចូលរួម​ចំណែក​គ្រោះថ្នាក់​៦៤,៦​ភាគរយ​។​

​មាន​ហេតុការណ៍​ចរាចរណ៍​គួរអោយ​ចាប់អារម្មណ៍​មួយទៀត​ក្នុងអំឡុងពេល​ឈប់សម្រាក​ចុងឆ្នាំ​នេះ គឺ​ផ្លូវ​ចេញពី​ក្រុង​បាងកក​ឆ្ពោះទៅកាន់​ខេត្ត​នគរ រ៉ា​ត​ចា​សី​ម៉ា បាន​ស្ទះ​ជាខ្លាំង ដោយ​រថយន្ត​នៅ​តម្រៀប​ជា​ជួរ​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​កាលពី​ថ្ងៃ​សៅរ៍​៕

ប្រភព ៖ rasmeinews

មតិយោបល់