• 2019-12-31 03:34:21
  • ព័ត៌មាន

Mascot PassApp ទាំង៦ មានកាដូ​ពិសេស ជូន​បងប្អូន​នៅ​កោះពេជ្រល្ងាចនេះ!

  • 2019-12-31 03:34:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​អបអរ​ពិធី​ឆ្លង​ឆ្នាំ ក្រុមហ៊ុនផ្ដល់សេវាកម្មដឹកអ្នកដំណើរ PassApp នឹងនាំភាពសប្បាយរីករាយមួយ​ដល់​បងប្អូន​ នា​ល្ងាច​ថ្ងៃ​ទី៣១ ខែធ្នូនេះ នៅ​កោះពេជ្រ រាជធានីភ្នំពេញ។

Mascot PassApp ទាំង ៦ នឹង​ដើរ​ពេញ​ទឹកដី​កោះពេជ្រ ដើម្បី​ចែកជូនកាដូឆ្នាំថ្មី គឺគូប៉ុងបញ្ចុះ​តម្លៃ (កូដបញ្ចុះតម្លៃ ១០%) ចាប់​ពី​ម៉ោង ៥ល្ងាច ដល់ម៉ោង ៩យប់។

កម្មវិធីពិសេស​នេះ គឺ​មាន​រយៈពេល​តែ​មួយថ្ងៃ​ប៉ុណ្ណោះ គឺ​ថ្ងៃទី៣១ ខែធ្នូនេះ ដូច្នេះ​កុំភ្លេច ស្កាត់​ទៅ​ជួប​បងប្អូន PassApp ទាំង​៦រូប​ណា។ ក្រៅពីទទួលបានគូប៉ុង ប្រិយមិត្ត​ក៏អាច​ថតរូប Cute cute ជាមួយ​ពួកគាត់​បានដែរ។

របៀបបញ្ចូលកូដបញ្ចុះតម្លៃ

បន្ទាប់ពីទទួលបានកាដូកូដបញ្ចុះតម្លៃ ពី Masscot ទាំង ៦ របស់ PassApp ហើយ ប្រិយមិត្ត​អាចរីករាយជាមួយការធ្វើដំណើរព្រមជាមួយការបញ្ចុះតម្លៃពិសេសពី PassApp ដោយគ្រាន់តែលោកអ្នកធ្វើការបញ្ចូលកូដបញ្ចុះតម្លៃតាមជំហានខាងក្រោម៖

ជំហានទី ១៖ ចុចលើ Promo ដើម្បីចូលមកកាន់ទំព័របញ្ចុះតម្លៃ

ជំហានទី ២៖ វាយបញ្ចូលកូដបញ្ចុះតម្លៃ (ដែលមានបង្ហាញលើកាត) រួចចុចលើ Activate

កុំភ្លេច​ចែករំលែក​ដំណឹងល្អនេះ ទៅកាន់​មិត្តភក្ដិ​ តាមរយៈ​បណ្ដាញ​សង្គម​ផងណា៕

មតិយោបល់