• 2019-12-31 07:06:42
  • ព័ត៌មាន

ឃើញដំបូងគួរឲ្យខ្លាច តែតាមពិតកន្លែង​ទុក​ចោលទាំង ​១០​នេះ​គួរ​ឲ្យ​ទាក់ទាញ​បំផុត​

  • 2019-12-31 07:06:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ពិភព​លោក​មាន​ទី​កន្លែង​ដែល​បង្កើត​ដោយ​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​បោះ​បង់​ចោល​ និង​បាន​ក្លាយ​ជា​កន្លែង​ទេសចរណ៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍។

១៖ ខ្ទម​ស្ទួច​ត្រី​នៅ​អាល្លឺម៉ង់​

ខ្ទម​ស្ទួច​ស្រី​​នេះ​ស្ថិត​នៅ​បឹង​ឧទ្យាន​ជាតិ​ Berchtesgaden National Park ភាគ​ខាង​ត្បូង​ប្រទេស​អាល្លឺម៉ង់ និង​ត្រូវ​បាន​​កសាង​​​ឆ្នាំ​១៩៧៨​។

២៖ ផ្ទះ​ដំបូល​មូល(Dome)​ ភាគ​ខាង​ត្បូង​រដ្ឋ​ហ្លរីដា​

ផ្ទះ​ដំបូល​នេះ​​ស្ថិត​នៅ​មាន​សមុទ្រ​ Cape Romano រដ្ឋ​ហ្លរីដា សហរដ្ឋ​អាមេរិក​ដែល​បាន​ក្លាយ​ជា​សំណង​ឯកោ​ បន្ទាប់​ពី​​កសាង​ឡើង​ឆ្នាំ​១៩៨១។

៣៖ នាវា​ SS Ayrfield នៅ​អូស្ត្រាលី​

នាវា​ SS Ayrfield ដែល​ពី​មុន​ត្រូវ​គេ​ស្គាល់​ជា​ SS Corrimal ជា​កន្លែង​ប្រណីត​មួយ។ នាវា​​ដែល​ធ្វើ​ពី​ដែក​ប្រវែង​​៧៩.១​ម៉ែត្រ​ និង​ទម្ងន់​១១៤០​តោន​​ត្រូវ​បាន​កសាង​នៅ​ប្រទេស​អង់គ្លេស​ឆ្នាំ​១៩១១​ និង​ជាប់​គាំទ្រ​នៅ​ឆក​សមុទ្រ​​​ភាគ​ខាង​លិច​ទី​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​សម័យ​សង្គ្រាម​លោក​លើក​ទី​២។

៤៖ អគារ​ Kolmanskop ស្ថិត​នៅ​វាល់​ខ្សាច់​ Namib

Kolmanskop តំបន់​កប់​ខ្មោច​មួយ​ស្ថិត​នៅ​វាល​ខ្សាច់​ Namib ភាគ​ខាង​ត្បូង​ប្រទេស​ណាមីប៊ី​ ប្រមាណ​២​ទៅ​៣​គីឡូម៉ែត្រ​​ពី​ទី​ក្រុង​កំពង់ផែ​ Lüderitz។

៥៖ ភ្នំ​ Kalavantin Durg នៅ​ឥណ្ឌា​

ស្ថិត​នៅ​ទល់​មុខ​ Prabalgad វា​ជា​ភ្នំ​ខ្ពស់​សន្លឹម​មួយ​ដែល​មាន​តែ​ថ្ម​ស្រួច​ឡើង​​លើ។ តាម​សាច់​រឿង វា​ត្រូវ​បាន​កសាង​ដោយ​ព្រះ​នាង​ Kalavantin។

៦៖ ឃុំ​ Craco ប្រទេស​អ៊ីតាលី​

Craco ជា​ឃុំ​មួយ​ដែល​ត្រូវ​បាន​គេ​បោះ​បង់​ចោល​​ស្ថិត​នៅ​តំបន់​ Basilicata ខេត្ត​ Matera ប្រទេស​អ៊ីតាលី។ វា​ជា​ទី​ប្រជុំ​ជន​ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ និង​ត្រូវ​បាន​បោះ​បង់​តាំង​ពី​ឆ្នាំ​១៩៦៣​ដោយ​សារ​បារម្ភ​ពី​រញ្ជួយ​ផែន​ដី។

៧៖ កោះ​ North Brother ជិត​ទី​ក្រុង​ញ៉ូវយ៉ក​

North Brother ជា​កូន​កោះ​មួយ​ស្ថិត​នៅ​ទន្លេ​ East River របស់​ទី​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។ បន្ទាប់​ពី​គេ​បោះ​បង់​ចោល វា​ក្លាយ​ជា​សម្រស់​ធម្មជាតិ​ពិត​ៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

៨ ៖ ប្រាសាទ​ Sharada Peeth នៅ​កាស្មៀរ

វា​ជា​ប្រាសាទ​ដ៏​ល្បី​ល្បាញ​មួយ​​ដែល​អ្នក​ស្រុក​មាន​ជំនឿ​លើ​ព្រះ​អាទិទេព។ វា​ស្ថិត​នៅ​មាត់​ទន្លេ​Neelum River តំបន់​កាស្មៀរ។

៩៖ សណ្ឋាគារ​ El Hotel del Salto ប្រទេស​កូឡុំប៊ី

សណ្ឋាគារ​នេះ​បាន​ក្លាយ​ជា​សារមន្ទីរ​មួយ​នៅ​តំបន់​ San Antonio del Tequendama ប្រទេស​កូឡុំប៊ី​ទៅ​ហើយ​ បន្ទាប់​ពី​កសាង​ឆ្នាំ​១៩២៣​ ប៉ុន្តែ​ទុក​ចោល​ទសវត្ស​ឆ្នាំ​១៩៩០។

១០៖ ព្រះ​វិហារ​ St. George នៅ​ Black Forest

ព្រះ​វិហារ​នេះ​ត្រូវ​បាន​កសាង​ចន្លោះ​ឆ្នាំ​១០៨៤​-៨៥​ នៅ​តំបន់​ Black Forest។ វា​មាន​រឿង​រ៉ាវ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ម្ចាស់​របស់​វា ប៉ុន្តែ​ក្រោយ​មក​ក៏​ទុក​ចោល​ក្លាយ​ជា​កន្លែង​ទស្សនា៕

ប្រភព៖ Worldatlas ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់