• 2020-01-02 08:58:00
  • ព័ត៌មាន

គួរឲ្យសរសើរ! ហាង​បឺហ្គឺ Lotteria រៀបចំ​កម្មវិធី​សប្បុរសធម៌​ ចែករំលែក​ក្ដី​ស្រលាញ់​ដល់​កុមារ​ក្រីក្រ

  • 2020-01-02 08:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី​២ ខែមករា ដើម​ឆ្នាំ​២០២០ នេះ ហាងបឺហ្គឺកូរ៉េដ៏ល្បីនៅកម្ពុជា Lotteria បានរៀបចំនៅកម្មវិធីសប្បុរសធម៌នៅក្នុងហាងបឺហ្គឺ Lotteria ផ្ទាល់តែម្ដង ដែល​មាន​ឈ្មោះថា "Feed the Strangers"។

"Feed the Strangers" ជាកម្មវិធីសប្បុរសធម៌មួយ ធ្វើឡើងដើម្បីជាការចែករំលែកក្ដីស្រលាញ់ទៅដល់កុមារ ដែលមានជីវភាពក្រីក្រនៅ​កម្ពុជា។ នៅក្នុងកម្មវិធីសប្បុរសធម៌នេះ ហាងបឺហ្គឺ Lotteria បានរៀបចំអាហារជាច្រើនដើម្បីចែកជូនទៅដល់កុមារតូចៗ​ចំនួន ១៥០នាក់ មកពី “អង្គការមិត្តសំលាញ់” ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់​លោក​គ្រូ អ្នកគ្រូជាច្រើននាក់ផងដែរ។

លោក គួច សុខលី នាយកប្រតិបត្តិនៃក្រុមហ៊ុន YINKOK FOOD CORP ដែលជាតំណាងឲ្យ​ហាងបឺហ្គឺ Lotteria Cambodia បានមានប្រសាសន៍ថា៖ “Lotteria មានភាពរីករាយជាខ្លាំង ដែលបានរៀបចំនូវកម្មវិធីសប្បុរសធម៌នេះឡើង ព្រោះនេះកម្មវិធីចែករំលែកក្ដីស្រលាញ់ទៅដល់កុមារក្រក្រី នៅក្នុងប្រទេសយើង និងសហគមន៍យើង។ ខ្ញុំបានឃើញកុមារទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ ម្នាក់ៗមានស្នាមញញឹម និងទឹកមុខប្រកបដោយភាពរីករាយ។ នេះជាការចូលរួមចំណែកខ្លះៗរបស់ Lotteria ដើម្បីជួយដល់សង្គម ព្រោះកុមារជាទំពាំងស្នងឬស្សីដ៏សំខាន់​សម្រាប់​ប្រទេសជាតិយើងនាពេលអនាគត។

ជាចុងក្រោយ លោក គួច សុខលី ក៏បាន​បញ្ជាក់ដែរថា Lotteria នឹង​បន្ត​​ធ្វើ​កម្មវិធីសប្បុរសធម៌ផ្សេងៗជាច្រើនទៀត នាពេលខាងមុខ៕

មតិយោបល់