• 2020-01-08 06:32:19
  • ព័ត៌មាន

មេដឹកនាំកំពូលអ៊ីរ៉ង់ សម្រក់ទឹកភ្នែកម៉ាត់ៗ ក្នុងពិធីបុណ្យសពឧត្តមសេនីយ៍ Soleimani

  • 2020-01-08 06:32:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាក​សព​របស់​ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani បាន​បញ្ជូន​មក​ដល់​ទីក្រុង Tehran កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ក្រោយ​ពេល​ដែល​ត្រូវ​កង​ទ័ព​អាមេរិក​ធ្វើ​ឃាត​នៅ​ព្រលាន​យន្ដ​ហោះ​ប្រទេស​អ៊ីរ៉ាក់។

ពលរដ្ឋ​អ៊ីរ៉ង់​រាប់​លាន​នាក់ ត្រូវ​បាន​គេ​មើល​ឃើញ​មក​ចូលរួម​ពិធី​កាន់​ទុក្ខ និង​លា​គ្នា​លើក​ចុង​ក្រោយដល់ឧត្តមសេនីយ៍ Soleimani រួម​ទាំង​មនុស្ស ៩​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​យន្ដហោះ​ដ្រូន។ ជាមួយ​គ្នា​ដែរ មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់​លោក Ali Khamanei និង​មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអ៊ីរ៉ង់មេបញ្ជាការយោធាឯកអគ្គរដ្ឋទូតអ៊ីស្លាមមួយចំនួន ព្រម​ទាំងប្រេសិតបរទេសផ្សេងទៀត។ លោក Ali Khamanei ត្រូវ​បាន​គេ​មើល​ឃើញ​សម្រក​ទឹក​ភ្នែក​ដោយ​ក្ដី​ឈឺ​ចាប់​បំផុត​ដោយ​សារ​បាត់​បង់ឧត្តមសេនីយ៍​ជាន់​ខ្ពស់​មួយ​រូប​ដែល​មាន​គាំ​ទ្រ​ច្រើន​ពី​ប្រជាជន។

គួរ​បញ្ជាក់​ថា នា​ព្រឹក​ថ្ងៃ​ពុធ​នេះ អ៊ីរ៉ង់​បានធ្វើ​ការ​សង​សឹក​ដោយ​​ប្រើប្រាស់​មីស៊ីល​បាញ់​ស្រោច​លើ​មូលដ្ឋាន​ទ័ព​របស់​អាមេរិក​២​កន្លែង​នៅ​ទឹក​ដី​អ៊ីរ៉ាក់ ​ផ្នែក​ខាង​ជើង​និង​ខាង​លិច។ ​មូលដ្ឋាន​ទ័ព​អាកាស​នៅ​ទិស​ខាងលិច​ឈ្មោះ​ថា​ Al Asad ​ទទួល​រង​ការ​វាយ​ប្រហារ​ខ្លាំង​ជាង​គេ ប៉ុន្តែ​មិន​ទាន់​មាន​សេចក្ដី​ប្រកាស​ផ្លូវ​ការ​ពី​ទំហំ​នៃ​ការ​ខូច​ខាត​នៅ​ឡើយ​ទេ​៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់