- 2020-01-09 01:55:09
- ព័ត៌មាន
ស្ថានការណ៍ធូរស្រាលបន្ដិច! អាមេរិកប្រកាសមិនវាយបកវិញ ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលដាក់
- 2020-01-09 01:55:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានការណ៍ធូរស្រាលបន្ដិច! អាមេរិកប្រកាសមិនវាយបកវិញ ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលដាក់
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានអះអាងថាខាងរដ្ឋាភិបាលអ៊ីរ៉ង់ហាក់ដូចជាដកថយបន្ដិចក្រោយពេលដែលបាញ់មីស៊ីលមកលើមូលដ្ឋានទ័ពអាមេរិកពីរកន្លែងក្នុងប្រទេសអ៊ីរ៉ាក់កាលពីព្រឹកថ្ងៃពុធ។
ថ្លែងពីសេតវិមាន ប្រធានាធិបតីរូបនេះឲ្យដឹងថាមិនមានជនជាតិអាមេរិក ឬអ៊ីរ៉ាក់ណាម្នាក់រងរបួសដោយសារការវាយប្រហាររបស់អ៊ីរ៉ង់នេះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិបន្ដិចបន្ដួចប៉ុណ្ណោះ។ លោកត្រាំ ធ្លាប់បានគំរាមសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះហ៊ានវាយប្រហារបុគ្គលិក និងមូលដ្ឋានអាមេរិក ប៉ុន្តែលោកមិនបានប្រកាសសកម្មភាពយោធាណាមួយតបតនោះទេដោយនិយាយថាការវាយប្រហាររបស់អ៊ីរ៉ង់មិនបានបង្កឱ្យមានមនុស្សស្លាប់និងរបួសឡើយ។ ការណ៍ដែលលោក ត្រាំជ្រើសរើសមិនវាយប្រហារតបវិញ ទំនងជាទុកឱកាសមួយសម្រាប់អ៊ីរ៉ង់ដោយជ្រើសយកសន្ដិភាព។
យ៉ាងណាមិញ ជំហរមិនវាយតបវិញរបស់អាមេរិកនេះ មិនមែនមានន័យថាអាមេរិកខ្សោយ ឬមិនហ៊ាននោះទេដោយលោកត្រាំអះអាងថា “ការពិតដែលថាយើងមានកម្លាំងយោធា និងឧបករណ៍ដ៏អស្ចារ្យនេះមិនមានន័យថាយើងត្រូវប្រើវាទេ។” ផ្ទុយទៅវិញ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានងាកទៅរកជំនួយពីអង្គការ NATO ឲ្យលូកដៃខ្លាំងទៅលើបញ្ហានៅមជ្ឈឹមបូព៌ា។
ជាមួយគ្នាដែរ លោកដូណាល់ ត្រាំបានអះអាងសារជាថ្មីថាដរាបណាលោកនៅកាន់តំណែងជាប្រធានាធិបតី នោះអ៊ីរ៉ង់នឹងមិនត្រូវបានអនុញ្ញាតឲ្យមានអាវុធនុយក្លេអ៊ែរនោះទេ បើទោះបីជាប្រទេសនេះទាត់ចោលកិច្ចព្រមព្រៀងក៏ដោយ៕