- 2020-01-09 07:14:06
- ព័ត៌មាន
ក្ដៅៗ! មាស និងប្រេងឡើងថ្លៃ ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលដាក់ទ័ពអាមេរិកមួយប្រ៉ាវ
- 2020-01-09 07:14:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! មាស និងប្រេងឡើងថ្លៃ ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលដាក់ទ័ពអាមេរិកមួយប្រ៉ាវ
ចន្លោះមិនឃើញ
តម្លៃប្រេង បានហក់ឡើងជាថ្មីក្រោយពេលដែលប្រទេសអ៊ីរ៉ង់បើកការវាយប្រហារសងសឹកលើមូលដ្ឋានទ័ពអាមេរិកចំនួនពីរក្នុងប្រទេសអ៊ីរ៉ាក់ ក្រោយពេលដែលឧត្តមសេនីយ៍កំពូលរបស់ខ្លួនត្រូវបានធ្វើឃាតកាលពីថ្ងៃសុក្រសប្ដាហ៍មុន។
តម្លៃប្រេងឆៅ បានហក់ឡើង ៣,៦% ស្មើនឹង ៦៨,៦០ដុល្លារក្នុងមួយបារ៉ែល ដោយកាលពីថ្ងៃសុក្រមានតម្លៃត្រឹម ៦៦,២៥ដុល្លារ ប៉ុណ្ណោះក្នុងមួយបារ៉ែល។ ក្រុមអ្នកវិភាគ បានព្រមានថាការសងសឹកណាមួយបន្ថែមទៀតអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឆៅតាមរយៈច្រកសមុទ្រHormuz ដែលជាផ្លូវឆ្លងកាត់ដ៏មមាញឹកបំផុតរបស់ពិភពលោកសម្រាប់ដឹកប្រេងនិងឧស្ម័នធម្មជាតិឆ្លងកាត់។
ចំណែកឯតម្លៃមាសវិញ ក៏ត្រូវបានគេសង្កេតឃើញថាមានការកើនឡើងផងដែរ ក្រោយពេលដែលផ្ទុះការវាយប្រហារសងសឹកពីសំណាក់រដ្ឋាភិបាលអ៊ីរ៉ង់មកលើកងទ័ពអាមេរិក។ កាលពីថ្ងៃទី ២ខែមករាកន្លងទៅ តម្លៃមាសគីឡូស្ថិតនៅត្រឹម ១ ៥២៩ដុល្លារ (តម្លៃនៅបរទេស) ក្នុងមួយតម្លឹង។ ប៉ុន្តែកាលពីថ្ងៃទី ៦ខែមករាកន្លងទៅ តម្លៃមាសគីឡូបានឡើងថ្លៃដល់ ១ ៥៨០ដុល្លារក្នុងមួយតម្លឹង (តម្លៃនៅបរទេស) ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីថ្ងៃទី ៨ ខែមេសាឆ្នាំ ២០១៣មក៕