• 2020-01-13 07:23:47
  • ព័ត៌មាន

បង្កើនសេដ្ឋកិច្ចកសិករខ្មែរ មកញ៉ាំបន្លែ និងសាច់ធម្មជាតិ ដែលផលិតក្នុងស្រុកពិតៗ

  • 2020-01-13 07:23:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខភាពជារឿងសំខាន់ ពិសេសនោះត្រូវតែរស់នៅហូបចុកឱ្យមានសុវត្ថិភាព។ ប៉ុន្តែបច្ចុប្បន្ននេះ បន្លែផ្លែឈើភាគច្រើនសុទ្ធសឹងតែយកមកពីប្រភពដែលមិនសូវស្គាល់ ហេតុនេះហើយមុននឹងទិញ ឬញ៉ាំគួរស្គាល់ពីប្រភពរបស់វាឱ្យបានច្បាស់។

ជាក់ស្ដែងឃើញថានៅប្រទេសកម្ពុជា ប្រជាកសិករខ្មែរកំពុងតែដាំដុះ បន្លែសុខភាពជាច្រើន តែខ្លះក៏មានទីផ្សារខ្លះទៀតក៏មិនដឹងយកទៅលក់នៅទីណា។ ហេតុនេះហើយបានជា ប៊ីយូ (UrBio Market)នាំចូលនូវផលិតផលកសិករខ្មែរពិតៗ ដែលដាំដុះជាបន្លែធម្មជាតិគ្មានជាតិគីមី ព្រមទាំងជួយដល់ជីវភាព ប្រជាកសិករ និងអ្នកនេសាទខ្មែរ ឱ្យមានជីវភាពធូរធារ។

នៅក្នុងហាងនេះដែរមានប្រភេទបន្លែពិសេសៗទាំងប្រភេទដូចជា៖

  • Organic: គឺជាផលិតផលដែលមិនប្រើគីមី ថ្នាំសម្លាប់សត្វល្អិត ឬគីមីសិប្បនិម្មិតផ្សេងៗ ព្រមទាំងមានការពិនិត្យមើលដីបានយ៉ាងត្រឹមត្រូវ និងល្អិតល្អន់។
  • Safe to Eat: បន្លែមិនមានចាក់ថ្នាំអ័រម៉ូន និងមិនមានបាញ់ថ្នាំសម្លាប់សត្វល្អិត តែប្រើជាអន្ទាក់សម្រាប់ចាប់សត្វល្អិតវិញ។

ចំណុចពិសេស នៅក្នុងហាងនេះគឺ ដើម្បីរក្សាសុខភាពរបស់ប្រជាជនខ្មែរ ឱ្យបានបរិភោគនូវរបស់ដែលល្អៗ និងមានអត្ថប្រយោជន៍ខ្ពស់ដល់សុខភាព។ ហាងនេះដែរ មានផលិតផលរហូតពី ៥០ ទៅ ៦០ មុខឯណោះ។ អ្វីដែលពិសេសគឺមានផលិតផលក្នុងស្រុក ដែលអ្នកមិនគួររំលងដូចជា៖

  • ត្រីនាំចូលពី៖ ទន្លេស្រែពក ទន្លេសាបពីខេត្តកំពង់ឆ្នាំង និងរតនគិរី
  • បន្លែមកពី សៀមរាប កំពង់ស្ពឺ
  • សាច់មកពី កំពង់ចាម និងសាច់ជ្រូកហាត់ប្រាណ។

បើតាមសម្ដីផ្ទាល់ពីកញ្ញា ពេជ្រ ពិសី ដែលជាម្ចាស់ហាងបានឱ្យដឹងថា៖ “អ្នកនេសាទខ្មែរបានប្រាប់ថា ត្រីដែលរកបានភាគច្រើនសុទ្ធសឹងតែនាំចេញទៅប្រទេសជិតខាង តែបែរជានាំចូលមកវិញនូវរបស់ដែលមិនសូវមានគុណភាពទៅវិញ ហេតុដូច្នេះហើយបានជា ប៊ីយូ UrBio Market នាំចូលត្រីដែលយកចេញពីទន្លេខ្មែរសុទ្ធសាធយកមកឱ្យប្រជាជនខ្មែរ”។

ចំពោះផលិតផល Organic វិញជាផលិតផលដែលនាំចូលពីបរទេស ដែលមានដូចជា៖ ប្រទេស បារាំង អាមេរិក និងអូស្ត្រាលី។ ផលិតផលទាំងនោះសុទ្ធតែមានផ្លាកសញ្ញា Eu Agriculture ឬ Agriculture Eu ប្រភេទទាំងនោះគឺជាអាហារ Organic ដែលផ្ដល់ប្រយោជន៍ព្រមទាំងជួយថែរក្សាសុខភាពអ្នកជៀសផុតពី ផលិតផលគីមី។

ប្រសិនបើលោកអ្នកចាប់អារម្មណ៍ ចង់ទិញនូវ ត្រីសាច់ បន្លែផ្លែឈើ ធម្មជាតិពីប្រជាកសិករខ្មែរដែលមានលក់នៅក្នុងហាងខាងលើនេះដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ 39 AEo ផ្លូវលេខ 566 សង្កាត់បឹងកក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ឬទាក់ទងតាមរយៈ៖

មតិយោបល់