• 2020-01-14 01:40:00
  • ព័ត៌មាន

ទៅសៀមរាប មិនបាច់ចាយលុយក្ឌាំងៗក៏ស្នាក់នៅហូសតែលដ៏ទំនើបស្អាតបាន Twizt សម្ពោធផ្លូវការហើយ

  • 2020-01-14 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១១ មករា ២០២០ កន្លង​ទៅ​នេះ ក្រុមហ៊ុន Innotality ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​ផ្នែក​បដិសណ្ឋារកិច្ច​នៅ​ក្នុង​ខេត្ត​សៀមរាប​ទើប​តែ​ធ្វើ​ការ​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​អាជីវកម្ម​ថ្មី​មួយ​ទៀត​ដែល​​មាន​ឈ្មោះ​ថា The Twizt Lifestyle Hostel

The Twizt Lifestyle Hostel មាន​ទីតាំង​នៅ​រុក្ខវិថី​លេខ ១៦ សង្កាត់​ស្វាយ​ដង្គំ ជិត​ផ្សារ​កណ្ដាល ចំ​កណ្ដាល​បេះដូង​ក្រុង​សៀមរាប​តែ​ម្ដង។ ហូសតែល​មួយ​នេះ គឺ​ជា​កន្លែង​ស្នាក់​នៅ​ប្រភេទ​ថ្មី​មួយ​បែប​ទំនើប ដែល​មាន​ការ​រចនា​ខាង​ក្នុង និង​ខាង​ក្រៅ​ដ៏​ស្រស់​ស្អាត ប្លែក​ដាច់​គេ និង​សក្ដិសម​បំផុត​សម្រាប់​យុវវ័យ​សម័យ​ថ្មី​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​មក​លេង​សៀមរាប​ជា​ក្រុម ឬ ជា​លក្ខណៈ​សូឡូ (តែ​ម្នាក់​ឯង)។

(បន្ទប់គេងបែប Dormitories )
(Lobby The Twizt Lifestyle Hostel)

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ Twizt ស្អាត និង​ទំនើប​ដល់​ម្ល៉ឹង តែ​ទាំង​បន្ទប់​ស្នាក់​នៅ និង​តម្លៃ គឺ​សមរម្យ​បំផុត និង​មាន​ផ្ដល់​ជូន​ច្រើន​ជម្រើស​ថែម​ទៀត ដែល​មាន​ដូច​ជា៖ ទី១ ប្រភេទ Dormitories (dorm)​ ដែលមានបន្ទប់គ្រែ២ គ្រែ៤ គ្រែ៨ និងគ្រែ១២ ជា​លក្ខណៈ bunk beds។ ចំណែក​ឯ​ប្រភេទ​បន្ទប់​ទី២ គឺ​លក្ខណៈ​ឯកជន (Private Room) មាន​បន្ទប់​គ្រែ​១ និង​ បន្ទប់គ្រែ២ ។ បន្ទប់​នីមួយៗ​សុទ្ធ​សឹង​តែ​បំពាក់​នូវ​បរិក្ខារ​ថ្មី​ៗ ប្រកប​ដោយ​ផាសុកភាព ទំហំ​ធំ​ទូលាយ ហើយ​សំខាន់​នោះ​គឺ WiFi ល្បឿន​លឿន។ ​  

កាន់​តែ​ឡូយ​នោះ លើ​ដំបូល​អាគារ​ The Twizt ក៏​មាន​បរិយាកាស​ល្អ ខ្យល់​បរិសុទ្ធ ជាមួយ​អាង​ហែល​ទឹក​ដ៏​ធំ ឆ្នេរ​ខ្សាច់​ធំ និង​ភោជនីយដ្ឋាន AKAS Sky Bar ដែល​មាន​លក់​ភេសជ្ជ ​និង​ម្ហូប​ដ៏​សម្បូរ​បែប​ឈ្ងុយ​ឆ្ងាញ់ ​ល្អ​បំផុត​សម្រាប់​ធ្វើ​កម្មវិធី​ជប់​លាង និង​ ការ​កម្សាន្ត​ដុត​ភ្នក់​ភ្លើង​ដូច​នៅ​ឆ្នេរ​សមុទ្រ​ពិត​ៗអី​ចឹង​។  

ឈរ​លើ​កិត្តិនាម​ជាង ២០ឆ្នាំ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​ ក្រុម​ហ៊ុន Innotality បាន​ពង្រីក​សក្ដានុពល​ខ្លួន​ជា​បន្តបន្ទាប់  លើ​ផ្នែក​ភោជនីយដ្ឋាន សេវាកម្ម​ស្ប៉ា  និង​មជ្ឈមណ្ឌល​កម្សាន្ត ដែល​មក​ទល់​បច្ចុប្បន្ន​មាន​អាជីវកម្ម​ជាច្រើន​ដូចជា ៖

ផ្នែក​បដិ​សណ្ឋារកិច្ច ​៖

ផ្នែក​ភោជនីយដ្ឋាន

ផ្នែកសេវាកម្មស្ប៉ា

សម្រាប់​ព័ត៌មាន​ថ្មី​ៗ ឬ​ការ​កក់​បន្ទប់​នៅ The Twizt Lifestyle Hostel ឬ សូម​ទំនាក់ទំនង​ទៅ​កាន់លេខ ៖ 063 961 559/ ០15 473 222 / 015 340 222

ណារីតា

មតិយោបល់