• 2020-01-14 02:48:03
  • ព័ត៌មាន

មិនគួរឲ្យជឿ! ទារក​អាចរៀន​ចេះរឿង​ ៣​យ៉ាង​នេះ តាំង​ពី​នៅ​ក្នុង​ពោះ

  • 2020-01-14 02:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា មនុស្ស​យើង​ចេះ​រៀន​យ៉ាង​ពិតប្រាកដ តាំង​ពី​មិនទាន់​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ម្ល៉េះ។

ខាង​ក្រោម​នេះ​គឺ​ជា រឿង​ទាំង​៣​យ៉ាង​ដែល​ទារក​រៀន​ចេះ​តាំង​ពី​នៅ​ក្នុង​ពោះ​ម្ដាយ៖

#១ បទពិសោធន៍​រសជាតិ

លោក​សាស្ត្រាចារ្យ Peter Hepper មក​ពី​សកលវិទ្យាល័យ Queen’s University ក្នុង​ទីក្រុង Belfast ប្រទេស​កាណាដា បាន​ងឿង​ឆ្ងល់​ថា តើ​មនុស្ស​យើង​អាច​ចូលចិត្ត​អាហារ​អ្វី​ម៉្យាង មុន​ពេល​កើត​ឬ​ក៏​យ៉ាង​ណា។ លោក​ក៏​បាន​ធ្វើ​ការ​សិក្សា​មួយ ទៅ​លើ​ស្ត្រី​ជា​ម្ដាយ​ដែល​បរិភោគ និង​មិន​បរិភោគ​ខ្ទឹម។ លទ្ធផល​គឺ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ខណៈ​ទារក (មាន​ម្ដាយ​ចូលចិត្ត​បរិភោគ​ខ្ទឹម) ដែល​កើត​ចេញ​មក គឺ​ចូលចិត្ត​បរិភោគ​អាហារ​ជាមួយ​ខ្ទឹម ទោះ​បី​ជា​មាន​អាយុ​ត្រឹមតែ ៨ ទៅ ៩​ឆ្នាំ​ក្តី។

ការ​សិក្សា​ដូច​គ្នា​នេះ​ដែរ ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​ទឹក​ការ៉ុត។ ទារក​អាយុ ៥ ទៅ ៦ខែ ដែល​មាន​ម្ដាយ​ចូលចិត្ត​ទទួលទាន​ទឹក​ការ៉ុត បាន​ចូលចិត្ត​ទឹក​ការ៉ុត​យ៉ាង​ខ្លាំង។ លោក​សាស្ត្រាចារ្យ Hepper បាន​ឲ្យ​ដឹង​ថា វា​ប្រហែល​ជា​របៀប​ដែល​ទារក​ចំណាំ និង​ជា​បទពិសោធន៍​ដែល​មាន​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។

#២ ការ​ស្ដាប់​លឺ​សំឡេង

អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម មក​ពី​ប្រទេស​ហ្វាំងឡង់ បាន​ធ្វើ​ការ​ពិសោធន៍ ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ ចំនួន​២​ក្រុម ដែល​ក្រុម​ទី១ បាន​ស្ដាប់​ចម្រៀង​បំពេរ​ទារក (Lullaby) រាល់ថ្ងៃ និង ក្រុម​ទី​២ មិន​ដែល​ស្ដាប់​ទាល់​តែ​សោះ។ លទ្ធផល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ទារក​ដែល​មាន​ម្ដាយ​ស្ថិត​ក្នុង​ក្រុម​ទី​១ មាន​ប្រតិកម្ម​ទៅ​នឹង​បទ​ចម្រៀង​នោះ ខណៈ​ទារក​មួយ​ក្រុម​ទៀត ធ្វើ​ព្រងើយកន្តើយ។ ក្រុម​ស្រាវជ្រាវ​ខាងលើ បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ទារក​ដែល​មាន​ប្រតិកម្ម ប្រាកដ​ជា​បាន​ស្ដាប់​លឺ​បទ​ចម្រៀង​នោះ នៅ​ពេល​ស្ថិត​​ក្នុង​ផ្ទៃ​ម្ដាយ។

#៣ ការ​ចំណាំ​សំឡេង

លោកស្រី Athena Vouloumanos អ្នក​ចិត្ត​វិទូ មក​ពី​សកលវិទ្យាល័យ New York University បាន​ធ្វើ​ការ​ប្រៀបធៀប​ប្រតិកម្ម​របស់​ទារក​ដែល​ទើប​នឹង​កើត ទៅកាន់​សំឡេង​មនុស្ស និង សំឡេង​ផ្សេងៗ ដោយ​បាន​រក​ឃើញ​ថា ទារក​មាន​ប្រតិកម្ម​ចំពោះ​សំឡេង​មនុស្ស។ មិន​តែ​ប៉ុណ្ណោះ ទារក​ទាំងនោះ​កាន់​តែ​វាងវៃ នៅ​ពេល​បាន​លឺ​សំឡេង​ម្ដាយ​របស់​ពួក​គេ។

ការ​ស្រាវជ្រាវ​នេះ​ដែរ ក៏​បាន​ជួយ​បង្ហាញ​ជា​គំនិត​សំខាន់​មួយ​ថា ត្រូវ​តែ​មាន​សូរស័ព្ទ​ល្អៗ នៅ​ជុំវិញ​ទារក​មិន​ទាន់​កើត និង​ទារក​កើត​មិន​គ្រប់​ខែ បើ​មិន​ដូច្នោះ​ទេ ពួកគេ​អាច​នឹង​មាន​បញ្ហា​ក្នុង​ការ​និយាយ ប្រសិន​បើ​ពួកគេ​មិន​បាន​ឮ​ការ​និយាយ​របស់​មនុស្ស​គ្រប់គ្រាន់៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់