• 2020-01-20 01:54:33
  • ព័ត៌មាន

អ្នកមាន​គម្រោង​ចង់​បានបុត្រ ឬកំពុង​ពរពោះ គួរ​ចូលរួម​ព្រឹត្តិការណ៍​ជា​ម្ដាយ​​ដ៏ធំ​នេះ!

  • 2020-01-20 01:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ ដែលជាមន្ទីរពេទ្យលំដាប់ពិភពលោក សហការជាមួយមជ្ឈមណ្ឌលសុខភាព VitalLife Scientific Wellness Center នឹងរៀបចំកិច្ចពិភាក្សាស្តីពីសុខភាពសាធារណៈនៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ នាថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ក្រោមប្រធានបទ «ទារក និងដំណើរឆ្ពោះទៅរកភាពជាម្តាយ»

កិច្ចពិភាក្សានេះនឹងទទួលបានការអញ្ជើញចូលរួមជជែកវែកញែកពីសំណាក់លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត Somri Pitukkijronnakorn ឯកទេសផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ រួមជាមួយអ្នកនាង ឱក សុគន្ធកញ្ញា ដែលអ្នកនាងទើបតែប្រសូតបានបុត្រកាលពីពេលថ្មីៗនេះ និងបទបង្ហាញដោយលោកជំនួយការសាស្រ្តាចារ្យបណ្ឌិត Pansak Sugkraroek ឯកទេសផ្នែកសម្ភព និងរោគស្ត្រី នៅមជ្ឈមណ្ឌលសុខភាព VitalLife។

បង្កើតឡើងក្នុងឆ្នាំ១៩៨០ នៅទីក្រុងបាងកក ប្រទេសថៃ មន្ទីរពេទ្យ អន្តរជាតិបំរុងរ៉ាត់ បានក្លាយទៅជាមន្ទីរពេទ្យឈានមុខគេមួយក្នុងពិភពលោក ក្នុងការផ្តល់ជូននូវការគាំពារផ្នែកសុខភាព ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកជំងឺអន្តរជាតិអស់រយៈពេលជិត ៤ទសវត្សរ៍មកហើយ។ ក្នុងនាមជាមន្ទីរពេទ្យឯកជនធំជាងគេមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ តែងតែព្យាបាល និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺជាង ១,២ លាននាក់មកពីជាង ១៩០ប្រទេសជារៀងរាល់ឆ្នាំ។ នេះគឺជាព្រឹត្តិការណ៍មួយដ៏មានសារសំខាន់មួយ សម្រាប់លោកអ្នកដែលនឹងក្លាយខ្លួនទៅជាអ្នកម្តាយនាពេលខាងមុខនៅកម្ពុជា ព្រោះមានលោកសាស្រ្តាចារ្យបណ្ឌិត ឯកទេសផ្នែកសុខភាពទាំងនេះនឹងចូលរួមចែករំលែកបទពិសោធន៍យ៉ាងទូលំទូលាយរបស់ពួកគាត់ដោយមិនគិតថ្លៃ។

លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត Somri Pitukkijronnakorn ឯកទេសផ្នែកសម្ភព ដែលមានបទពិសោធន៍រាប់សិបឆ្នាំ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងចំណោមអ្នកម្ដាយនៅក្នុងប្រទេសកម្ពុជា នឹងពិភាក្សាអំពីដំណើរឆ្ពោះទៅរកភាពជាម្តាយប្រកបដោយសុខភាពល្អ ជាមួយនឹងអ្នកនាង ឱក សុគន្ធកញ្ញា ដែលអ្នកនាងទើបតែសម្រាលបានកូនប្រុសម្នាក់ឈ្មោះ Charlie នៅមន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ កាលពីពេលថ្មីៗនេះ។ អ្នកនាងនឹងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ក៏ដូចជាចំណាប់អារម្មណ៍ផ្ទាល់ខ្លួនពីដំណើរការសម្រាលបុត្រនៅមន្ទីរពេទ្យនេះផងដែរ។ លោកជំនួយការសាស្រ្តាចារ្យបណ្ឌិតលោក Pansak Sugkraroek ឯកទេសផ្នែកសម្ភព និងរោគស្ត្រី ការអស់រដូវ និងសុខភាពបន្តពូជ។ ជាមួយនឹងបទពិសោធន៍ជាង ៣០ឆ្នាំ លោកនឹងចែករំលែកចំណេះដឹង និងបទពិសោធន៍របស់លោកនៅក្នុងសិក្ខាសាលាដ៏ពិសេសមួយនេះ ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងវិញនូវសុខភាពម្តាយ និងការវិវត្តន៍របស់កូនក្រោយពេលសម្រាលរួច។

បើកទូលាយដល់សាធារណជនទាំងឡាយ ដោយលោកអ្នកចូលរួមទាំងអស់នឹងបានរៀនសូត្រពីគន្លឹះសំខាន់ៗអំពីដំណាក់កាលនីមួយៗ នៃភាពក្លាយទៅជាឪពុក-ម្តាយគេ និងថាតើមានសេវាកម្មអ្វីខ្លះ ដែលអាចរកបានតាមរយៈការត្រួតពិនិត្យសុខភាព ដើម្បីត្រៀមមុនពេលមានគភ៌ ឬសម្រាល គ្លីនិក IVF សម្រាប់អ្នកដែលប្រឈមមុខនឹងការពិបាកក្នុងការមានផ្ទៃពោះ ណែនាំពីបច្ចេកវិទ្យាថ្មីទំនើប ដែលអាចរកឃើញពីភាពមិនប្រក្រតីក្នុងអំឡុងពេលមានផ្ទៃពោះ (NIPT) រួមនឹងកញ្ចប់សម្រាលបុត្រថ្មី និងកញ្ចប់ព្យាបាលសុខភាពនៅមន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ និងមជ្ឈមណ្ឌលសុខភាព VitalLife Scientific Wellness Center ។ សេវាកម្មសុខភាពរបស់បុត្រក្រោយពេលសម្រាលក៏នឹងត្រូវបានលើកយកមកពិភាក្សានៅក្នុងកម្មវិធីនេះផងដែរ។ លោកអ្នកចូលរួមទាំងអស់នឹងអាចរីករាយទទួលបាននូវការផ្តល់ជូននូវសេវាកម្ម និងកញ្ចប់សុខភាពផ្តាច់មុខយ៉ាងពិសេស ដែលមានតែនៅក្នុងព្រឹត្តិការណ៍មួយនេះ ប៉ុណ្ណោះ។

សូមអញ្ជើញចូលរួមជាមួយពួកយើងទាំងអស់គ្នាកុំបីខាន នាថ្ងៃទី១ ខែកុម្ភៈ នៅបន្ទប់ប្រជុំរាំងសាប នៃសណ្ឋាគារ សុខាភ្នំពេញ ចាប់ពីម៉ោង ៩:៣០ព្រឹក ដល់ ១២:៣០ ថ្ងៃត្រង់៕

ដើម្បីធ្វើការចុះឈ្មោះសម្រាប់ចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ លោកអ្នកគ្រាន់តែចូលទៅកាន់៖

Link: http://bit.ly/30nzghE

ឬទាក់ទងតាម​លេខ​ទូរសព្ទ៖ +៦៦ ២០៦៦ ៨៨៨៨

អ៊ីម៉ែល៖ InternationalMarketing@bumrungrad.com

ទំព័រហ្វេសប៊ុក៖ Bumrungrad International

និងការិយាល័យតំណាងមន្ទីរពេទ្យ បំរុងរ៉ាត់ ប្រចាំនៅភ្នំពេញ៖

  • SG50: (+855) 81 988 898

  • CAM: (+855) 12 989 551

មតិយោបល់