• 2020-01-20 02:30:46
  • ព័ត៌មាន

គួរឲ្យខ្លាច! ត្រឹមពេល ២ថ្ងៃ ចិនប្រកាសផ្ទុះមេរោគឆ្លងថ្មីជាង ១៣០ករណី

  • 2020-01-20 02:30:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ចិន បាន​រាយការណ៍​ករណី​មេរោគ​ឆ្លង​ថ្មី​ចំនួន ១៣៩​ករណី​ក្នុង​រយៈ​ពេល​ត្រឹម​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ និង​បន្ដ​រាល​ដាល​ឆ្លង​ដល់​ទីក្រុង​ផ្សេង​ទៀត។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​មេរោគ​ដ៏​អាថ៌កំបាំង​នេះ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ទីក្រុង Wuhan បន្ដ​រាល​ដាល​ទៅ​ដល់​ប៉េកាំង និង​ក្រុង Shenzhen។ ចំនួន​តួ​លេខ​នៃ​ករណី​សរុប​ដែល​ត្រូវ​បាន​រាយការណ៍ មាន​រហូត​ដល់​លើស ២០០​ករណី ខណៈ​ដែល​មនុស្ស ៣​នាក់​បាន​ស្លាប់។ យោង​តាម​អង្គការ​សុខភាព​ពិភពលោក WHO ចំនួន​ករណី​បាន​កើន​ឡើង​ដោយ​សារ​ការ​ស្រាវជ្រាវ និង​ធ្វើ​តេស្ដ​មេរោគ​ថ្មី​នេះ។ ជាមួយ​គ្នា​ដែរ អ្នក​ជំនាញ​ជឿ​ជាក់​ថា​ចំនួន​ប្រជាជន​ដែល​ឆ្លង​ជំងឺ​នេះ​ពិត​ប្រាកដ អាច​នឹង​មាន​ច្រើន​ជាង​តួ​លេខ​ដែល​អាជ្ញាធរ​ទទួល​បាន។

គួរ​ឲ្យ​ដឹង​ថា មេរោគ​ឆ្លង​ថ្មី​ទាក់ទង​នឹង​ផ្លូវ​ដង្ហើម​នេះ ត្រូវ​បាន​ផ្ទុះ​ឡើង​ដំបូង​នៅ​ក្នុង​ទីក្រុង Wuhan កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ ហើយ​មក​ទល់​ពេល​នេះ​រាល​ដាល​ទៅ​ដល់​បរទេស ដោយ​មាន​ពីរ​ករណី​ក្នុង​ប្រទេស​ថៃ និង​​មួយ​ករណី​ក្នុង​ប្រទេស​ជប៉ុន៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់