• 2020-01-21 02:08:23
  • ព័ត៌មាន

កម្ពុជា ទទួល​រង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ខ្ពស់ និងខ្យល់​មូសុង​ឦសាន​ខ្សោយ

  • 2020-01-21 02:08:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ជូនដំណឹងថា ឥទ្ធិពល​ជ្រលងសម្ពាធខ្ពស់ និង​ខ្យល់​មូសុងឦសាន​ខ្សោយ គ្របដណ្តប់​លើ​កម្ពុជា។ ស្ថានភាព​បែបនេះ ធ្វើឱ្យចាប់ពីថ្ងៃទី២១ ដល់ ២៧ ខែមករា៖

១. តំបន់​ជួរភ្នំ​ដងរែក និង​ខ្ពង់រាបឦសាន៖

-សីតុណ្ហភាព​អប្បបរមា មានពី ១៩-២២អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី ២៩-៣១អង្សារសេ

២. តំបន់​វាលទំនាប​កណ្តាល៖

-សីតុណ្ហភាព​អប្បបរមា មានពី ១៩-២២អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី ៣២-៣៤អង្សារសេ

៣. តំបន់​មាត់សមុទ្រ៖

-សីតុណ្ហភាព​អប្បបរមា មានពី ២២-២៤អង្សារសេ

-សីតុណ្ហភាព​អតិបរមា មានពី ៣១-៣៣អង្សារសេ។

ទន្ទឹមនោះ នៅបណ្តាខេត្តមាត់សមុទ្រ​អាច​មានភ្លៀង​ក្នុងកម្រិតតិចតួច៕

អត្ថបទ៖ សំភី

មតិយោបល់