• 2020-01-22 03:23:30
  • សុខភាព

ក្បាលពោះបាត់ដោយមិនដឹងខ្លួន មកពីញ៉ាំអ្វីទៅ?

  • 2020-01-22 03:23:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃនេះមាននារីមួយចំនួនតែងតែដុះក្បាលពោះជានិច្ច ជាហេតុដែលធ្វើឲ្យពួកគេស្លៀកពាក់អ្វីក៏មើលទៅមិនស្អាតដែរ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីផ្លែឈើទាំង៤ប្រភេទដែលអាចធ្វើឲ្យក្បាលពោះនោះរាបស្មើបាន។ តើមានអ្វីខ្លះទៅ?

ផ្លែចេក

នៅពេលដែលអ្នកមានអាការៈទល់លាមក ក្បាលពោះអ្នកក៏មានអាការៈធំដូចគ្នាដែរ។ ដូចនេះអ្នកអាចញ៉ាំចេក និងទឹកក្តៅអ៊ុនៗបាន នោះវានឹងធ្វើឲ្យអ្នកងាយស្រួលបត់ជើង ដោយជួយបញ្ចេញជាតិពុលចេញមកក្រៅផងដែរ ជាហេតុដែលអាចធ្វើឲ្យក្បាលពោះអ្នករាបស្មើបាន។

ផ្លែប៉ោម

ប្រសិនជាក្បាលពោះអ្នកស្ទាបហើយរឹង និងមានលក្ខណៈជាដុំៗក្រោយពេលដែលខ្តិច នោះបញ្ជាក់ថាវាជាខ្លាញ់ដែលកកនៅទីនោះហើយ។ ដូចនេះអ្នកអាចពិសារផ្លែប៉ោមនៅមុនអាហារពេលព្រឹកបាន នោះវានឹងជួយរំលាយអាស៊ីតខ្លាញ់ដែលមានក្នុងអាហារដែលអ្នកញ៉ាំ ជាហេតុដែលអាចធ្វើឲ្យក្បាលពោះអ្នកបាត់បាន។ ថ្វីត្បិតតែផ្លែប៉ោមអាចជួយបំបែកអាស៊ីតខ្លាញ់មែន ប៉ុន្តែអ្នកមិនត្រូវបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើននោះទេ ព្រោះវាអាចនឹងធ្វើឲ្យអ្នកមានក្បាលពោះយ៉ាងងាយវិញ។

ក្រូចឆ្មារ

ប្រសិនជាក្នុងរាងកាយអ្នកសម្បូរទៅដោយជាតិពុល នោះវានឹងបញ្ចេញមកលើមុខអ្នក ដោយធ្វើឲ្យអ្នកកើតមុនជាច្រើន ហើយក៏អាចមានក្បាលពោះផងដែរ។ ដូចនេះអ្នកអាចញ៉ាំក្រូចឆ្មារបាន នោះវានឹងជួយបោសសម្អាតជាតិពុលក្នុងរាងកាយអ្នកឲ្យអស់ ជាហេតុដែលអាចធ្វើឲ្យមុនលើមុខអ្នកបាត់ ថែមទាំងធ្វើឲ្យពោះអ្នកស្រកទៀតផង។

ផ្លែប្លូប៊ឺរី

ប្រសិនជាអ្នកចង់មានពោះដែលតូច ហើយមានភាពទាក់ទាញ អ្នកអាចញ៉ាំប្លូប៊ឺរីនេះបាន ព្រោះនៅក្នុងនោះមានសារធាតុដែលអាចជួយរំលាយខ្លាញ់ក្នុងពោះអ្នក។ ម្យ៉ាងទៀតវាក៏អាចជួយបង្កើនសម្រស់អ្នកដែរ៕

ប្រភព៖ Health.com.kh កែសម្រួលដោយ ៖ tina taing

មតិយោបល់