• 2014-11-19 18:59:31
  • ព័ត៌មាន

ទាំង The Voice បាក់​ឌុប សិស្ស​ពូកែ កំពង់​ស្ពឺ​ឡើង​កូដ​​​​ម៉ៅ​​អស់​​​​ឆ្នាំ​នេះ

  • 2014-11-19 18:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាំង​កម្មវិធី​​ប្រលង​​ចម្រៀង​សម័យ​​ដ៏​ពេញ​និយម The Voice Cambodia ​​រដូវកាល​ដំបូង បាក់​ឌុប​ដ៏​តឹងរឹង រួម​នឹង​​​ការ​ចម្រាញ់​​សិស្ស​ពូក​កែ​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៤​នេះ ​បេក្ខជន​មក​ពី​ កំពង់​ស្ពឺ ​បាន​ក្ដោប​ក្ដាប់​តំណែង​កំពូល​ៗ​​។

 

កញ្ញា ជេត ឆរីវណ្ណ ​​សិស្ស​វិទ្យាល័យ​​កំពង់​ស្ពឺ បាន​ក្លាយ​ជា​​ម្ចាស់​មេដាយ​មាស​​​ នៃ​​ការ​ប្រលង​សិស្ស​ពូកែ​ផ្នែក​គណិត​វិទ្យា​ទូទាំង​ប្រទេស​ ​កាល​ថ្ងៃ​ទី​១​មេសា​ឆ្នាំ​២០១៤​​នេះ។

 

 

បើ​ងាក​ទៅ​ បាក់​ឌុប​សម័យ​​កាល៤​និង​៥​សីហា​វិញ កញ្ញា ​ចាន់ កិត្យាភារ៉ា ​មក​ពី​កំពង់​ស្ពឺ ​អាយុ​ ១៧ ឆ្នាំ ​បាន​ក្លាយ​​ជា​បេក្ខជន​ឆ្នើម​មួយ​រូប​​​ ក្នុង​ចំណោម​សិស្ស​​​​ ១១​នាក់​ប៉ុណ្ណោះ​​​ដែល​ជាប់​និទ្ទិស A។

 

 

​ចំណែក​​​តារា​​ទើប​រះ​​​ ប៊ុត សីហា វិញ ​មិន​​បាច់​និយាយ​ទេ។ ​សីហា ល្បី​ព្រាត​​ក្រោយ​ក្លាយ​​​ជា​​ម្ចាស់​​ពាន​​ចម្រៀង​សម័យ The Voice Cambodia ដែល​ទើប​បញ្ចប់​ថ្ងៃ​អាទិត្យ​​កន្លង​ទៅ។

 

អត្ថបទ៖ ខ្វាន់

មតិយោបល់