• 2020-01-27 02:35:21
  • ព័ត៌មាន

ក្រសួងដែនដី នឹងត្រូវ​ផ្លាស់ប្ដូរ​ទៅកាន់ទីតាំងថ្មី

  • 2020-01-27 02:35:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំ​ពិធីក្រុងពាលី និង ចាប់ផ្តើមដំណើរការការដ្ឋានសាងសង់អគារទីស្តីការថ្មី នៅជាប់នឹងច្រកចេញចូលទីក្រុងរណបហ្គ្រេនភ្នំពេញអន្តរជាតិនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។ ឯអគាររបស់ក្រសួងសព្វថ្ងៃដែលនៅជាប់មហាវិថីព្រះមុនីវង្ស នឹងត្រូវប្រគល់ឱ្យទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានជូនដំណឹងថា ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នឹងរៀបចំពិធីក្រុងពាលី និង ចាប់ផ្តើមដំណើរការការដ្ឋានសាងសង់អគារទីស្តីការថ្មី នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទីតាំងទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ត្រូវបានគេស្គាល់ថា ស្ថិតនៅជាប់នឹងខាងជើងក្លោងទ្វារក្រុងរណបហ្ក្រេនភ្នំពេញ អន្តរជាតិ នាភាគខាងជើងនៃរាជធានី ជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំងផ្នែកលំនៅឋាន។

លោកសេង ឡូត អគ្គនាយករដ្ឋបាលនិងជាអ្នកនាំពាក្យរបស់ក្រសួងរៀចំ ដែនដី នគរូបនីយកម្មនិងសំណង់បានប្រាប់ឲ្យដឹងថា ពិធីក្រុងពាលីនិងបើកដំណើរការសាងសង់អគារទីស្តីថ្មីរបស់ក្រសួង នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមករា ដូចការគ្រោងទុក។

មន្ត្រីអ្នកនាំពាក្យបានបញ្ជាក់ថា អគារថ្មីដែលនឹងសាងសង់ នៅលើទីតាំងថ្មីមានទំហំបីហិកតា មានកម្ពស់៥ជាន់ និងមានផ្ទៃក្រឡាជិត៥ ម៉ឺនម៉ែត្រក្រឡាគឺធំជាងកន្លែងសព្វថ្ងៃ។ឯអគាររបស់ក្រសួងសព្វថ្ងៃនឹងប្រគល់ឱ្យ ទៅមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និង សំណង់រាជធានីភ្នំពេញ បន្ទាប់ពីអគារ សាងសង់ រួច។

សូមជម្រាបថា ថាអគារទីស្តីការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់សព្វថ្ងៃនៅជាប់មហាវិថីព្រះមុនីវង្ស ជាកន្លែងមានការកកស្ទះចរាចរណ៍ រាល់ថ្ងៃដោយសារទីតាំងចង្អៀតគ្មានកន្លែងចតរថយន្តក្រោមដី។ ឯមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់រាជធានីភ្នំពេញក៏ស្ថិតនៅជាប់ខាងក្រោយរបស់ក្រសួងនេះដែរ៕

អត្ថបទ៖ សំភី

មតិយោបល់