- 2020-01-27 12:39:41
- ព័ត៌មាន
ក្ដៅៗ! កម្ពុជាមានអ្នកឆ្លងវីរុសកូរ៉ាណាមួយករណីហើយ!
- 2020-01-27 12:39:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! កម្ពុជាមានអ្នកឆ្លងវីរុសកូរ៉ាណាមួយករណីហើយ!
ចន្លោះមិនឃើញ
ព្រះរាជាណាចក្រកម្ពុជា រកឃើញអ្នកឆ្លងវីរុសកូរ៉ាណាមួយករណីហើយ នេះបើយោងតាមការប្រកាសរបស់ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅក្នុងល្ងាចថ្ងៃច័ន្ទនេះ។
បើយោងការថ្លែងរបស់ឯកឧត្ដមបានឲ្យដឹងថា អ្នកដែលឆ្លងវីរុសផ្លូវដង្ហើមនេះ ជាបុរសជនជាតិចិនអាយុ ៦០ឆ្នាំ នៅក្នុងខេត្តព្រះសីហនុ។ បុរសនោះដែរ បានធ្វើដំណើរមកពីទីក្រុងអ៊ូហាន មកកាន់ប្រទេសកម្ពុជា ជាមួយនឹងគ្រួសាររបស់លោកចំនួន ៣នាក់ទៀត។
យ៉ាងណាមិញ មកទល់ពេលនេះ បុរសនោះមានសុខភាពនឹងននៅឡើយ ដោយមានរោគសញ្ញាវីរុសនេះ។ ចំណែកឯក្រុមគ្រួសាររបស់លោកទាំង ៣នាក់នោះ នៅមិនទាន់ឆ្លងនូវវីរុសនោះនៅឡើយទេ។
ទាក់ទិននឹងករណីនេះដែរ វិធានការសំខាន់ៗរបស់ក្រសួងសុខាភិបាលនោះគឺ ដាក់អ្នកឆ្លងវីរុសនេះ និងក្រុមគ្រួសារឲ្យនៅដោយឡែក ដោយដាក់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលខាងក្រសួងបានរៀបចំតាំងពីមុនពេលកើតហេតុ។ ជាមួយគ្នានេះដែរ ខាងក្រសួងបានប្រកាសថា ក្រុមគ្រូពេទ្យនៅខេត្តព្រះសីហនុនឹងតាមដានឲ្យបានម៉ត់ចត់៕