• 2020-01-28 03:29:00
  • ព័ត៌មាន

ចិនអួតពីរឿងសង់មន្ទីរពេទ្យថ្មី ប្រើពេលត្រឹម ១៦ម៉ោង តែពេលដឹងការពិតហួសចិត្តគ្រប់គ្នា

  • 2020-01-28 03:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ជា​ការ​ដោះ​ស្រាយ​បញ្ហា​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ដ៏​កាច​សាហាវ ដែល​កំពុង​រាល​ដាល​ក្នុង​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត រដ្ឋាភិបាល​ទីក្រុង Wuhan បាន​ប្រកាស​សាងសង់​មន្ទីរ​ពេទ្យ​ថ្មី​ចំនួន ២ដោយ​ប្រើរយៈ​ពេល​ត្រឹម​តែ ៦​ថ្ងៃ​ប៉ុណ្ណោះ។

យោង​តាម People's Daily, China បាន​បង្ហោះ​នៅ​ក្នុង Twitter ថា "ក្រោយ​ប្រើប្រាស់​រយៈ​ពេល ១៦​ម៉ោង​នៃ​ការ​សាងសង់ អគារ​ដំបូង​នៃ​មន្ទីរ​ពេទ្យ Huoshnshan ក្នុង​ទីក្រុង Wuhan បាន​បញ្ចប់​ជា​ស្ថាពរ​កាល​ពី​ថ្ងៃ​ចន្ទ។ មន្ទីរពេទ្យ​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​ប្រគល់​ទៅ​ឲ្យ​យោធា​នៅ​ថ្ងៃ​ទី ២​ខែ​កុម្ភៈ​ក្រោយ​បញ្ចប់​ការ​សាងសង់ និង​ដាក់​ឲ្យ​ប្រើប្រាស់​សម្រាប់​អ្នក​ឆ្លង​ជំងឺ​កូរ៉ូណា។” គម្រោង​នេះ បាន​ធ្វើ​ឲ្យ​ប្រជាជននៅជុំវិញពិភពលោក​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដែល​វា​បង្ហាញពីល្បឿននៃការសាងសង់របស់ប្រទេសចិន។ យ៉ាង​ណា​មិញ រូបភាព​មួយ​សន្លឹក​ដែល​ភ្ជាប់​មក​ជាមួយ​សារ​ខាង​លើ ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​រក​ឃើញ​ថា ជា​រូបភាព​គំរូ​តែ​ប៉ុណ្ណោះ។ ពួកគេ​អះអាង​ថា រូប​គំរូ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​សាងសង់​ជា​ច្រើន​ចាប់​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​មុន​មក​ម៉្លេះ។ រូបភាព​នេះ ត្រូវ​គេ​ចំណាំ​បាន​ដោយ​សារ​មាន​រូប​កង់ និង​ផ្ទៃ​ខាង​ក្រោយ​ដូច​គ្នា​បេះ​ដាក់។

ទោះ​យ៉ាង​ណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​ច្បាស់​ថា​តើ​អគារ​ពេទ្យ​នោះ​ពិត​ជា​បាន​សាងសង់​រួច​រាល់ ឬ​គ្រាន់​តែ​អ្នក​បង្ហោះ​ខ្ជិល​ថត​រូប​ភាព​ជាក់​ស្ដែង​នោះ​ទេ។ ប៉ុន្តែ​កាសែត Hubei Daily បាន​ធ្វើ​ការ​លុប​ការ​ចុះ​ផ្សាយ​នេះ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ៕

ប្រភព៖ Shanghaiist ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់