• 2020-01-28 06:39:31
  • ព័ត៌មាន

រកឃើញអ្នកឆ្លងមេរោគកូរ៉ូណា ៦​នាក់ថែមទៀតនៅថៃ បង្កការព្រួយបារម្ភ

  • 2020-01-28 06:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជនជាតិ​ចិន​ចំនួន ៦​នាក់​មក​ពី​ខេត្ត Hubei ត្រូវ​បាន​អាជ្ញាធរ​ថៃ​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ដែល​មាន​ប្រភព​ដើម​មក​ពី​ទីក្រុង Wuhan និង​បន្ដ​រាល​ដាល​ទៅ​កាន់​តំបន់​ជា​ច្រើន។

យោង​តាម​វេជ្ជបណ្ឌិត Sukhum Suk Phimai រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ថៃ​ឲ្យ​ដឹង​ថា ការ​រក​ឃើញ​នេះ គឺ​ជា​ករណី​ថ្មី​បន្ថែម​ទៀត​ទៅ​លើ​ករណី​ចាស់​ចំនួន ៨។ គិត​មក​ទល់​ពេល​នេះ អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​រក​ឃើញ ១៤​ករណី​ហើយ។ បច្ចុប្បន្ន​នេះ អ្នក​ឆ្លង​ជំងឺ​ថ្មី​ទាំង ៦​នាក់ ត្រូវ​បាន​រក្សា​ទុក​ឲ្យ​សម្រាក​ព្យាបាល​នៅ​វិទ្យាស្ថាន Bamrasnaradu។ ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​អស់​មាន ៥​នាក់​មក​ពី​ខេត្ត Hubei និង​ម្នាក់​មក​ពី​ទីក្រុង Chongqing។ ជាមួយ​គ្នា​ដែរ ក្រោយ​ការ​រក​ឃើញ​អ្នក​ជំងឺ​ទាំង​ ៦​នាក់ ថៃ​បាន​ឡើង​ឈរ​លំដាប់​លេខ​ពី​បន្ទាប់​ពី​ចិន ជា​ប្រទេស​ដែល​មាន​ឆ្លង​ជំងឺ​កូរ៉ូណា​ច្រើន​ជាង​គេ។

គួរ​បញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​រលាក​សួត​កូរ៉ូណា​ដែល​មាន​ប្រភព​ចេញ​ពី​ទីក្រុង Wuhan ប្រទេស​ចិន បាន​កើន​ដល់ ១០៦​នាក់​ហើយ​បើ​គិត​មក​ត្រឹម​ថ្ងៃ​អង្គារ​នេះ ខណៈ​ដែល​មាន​ករណី​ឆ្លង​ជំងឺ​នេះ ១ ៣០០​ករណី​ថែម​ទៀត៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់