• 2020-01-28 08:35:18
  • ព័ត៌មាន

ក្តៅៗ! សិង្ហបុរី រកឃើញវីរុសកូរ៉ូណា ២ករណីទៀត នៅថ្ងៃនេះ

  • 2020-01-28 08:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរី បានឲ្យដឹងនាថ្ងៃអង្គារ៍ ទី២៨ មករា ២០២០ នេះថា ករណីថ្មីចំនួន២ នៃវីរុសកូរ៉ូណា បានកើតឡើងនៅក្នុងប្រទេសសិង្ហបុរី។

ករណីថ្មីនេះបានធ្វើឲ្យចំនួនមនុស្សឆ្លងវីរុសខាងលើសរុប ៧នាក់ហើយ នៅក្នុងប្រទេសសិង្ហបុរី។ អ្នកជំងឺទាំង២នាក់នោះ គឺជាជនជាតិចិនមកពីទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន។

អ្នកជំងឺទី១ មានអាយុ ៥៦ឆ្នាំមកពីទីក្រុង Wuhan នៅថ្ងៃទី១៩ មករា ហើយក្រោយមកក៏ចាប់ផ្តើមកើតអាការៈក្អក នៅថ្ងៃទី២៥ មករា។ ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺខាងលើបានសម្រាកនៅមន្ទីរពេទ្យ Changi General Hospital នៅថ្ងៃទី ២៦ ហើយនៅថ្ងៃបន្ទាប់ទៀតក៏បានធ្វើតេស្តរកវីរុសកូរ៉ូណាតែម្តង។

ដោយឡែក អ្នកជំងឺទី២ មានអាយុ ៣៥ឆ្នាំមកដល់សិង្ហបុរី នៅថ្ងៃទី២៣ មករា ហើយកើតចេញរោគសញ្ញា នៅថ្ងៃទី២៤ និងបានសម្រាកនៅមន្ទីរពេទ្យ Raffles Hospital។ បន្ទាប់មកទៀតក៏ត្រូវបានធ្វើតេស្តរកឃើញវីរុសកូរ៉ូណា ថ្ងៃនៅថ្ងៃ២៧ មករា វេលាម៉ោង ១១យប់៕

ចុចអាន៖ មកដឹងព័ត៌មានលម្អិតនិងវិធីការពារខ្លួនពីវីរុសកូរ៉ូណា ដើម្បីសុវត្ថិភាពទាំងអស់គ្នា

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់