• 2020-01-28 08:51:31
  • សុខភាព

មនុស្សវ័យចំណាស់ និងមានជំងឺរុំារ៉ៃ​ ឆ្លងវីរុសកូរ៉ូណា ងាយបង្កឲ្យមានជំងឺធ្ងន់ធ្ងរ

  • 2020-01-28 08:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សគ្រប់វ័យ​អាចឆ្លងវីរុសកូរ៉ូណា ប៉ុន្ដែមនុស្ស​វ័យ​ចំណាស់​ និង​មានជំងឺ​រុំារ៉ៃ ដូចជា ហ៊ឺត ទឹកនោមផ្អែម និងបេះដូង បើឆ្លងវីរុស​នេះ ងាយ​បង្ក​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ។ នេះ​បើតាម​ លោក​វេជ្ជបណ្ឌិត លី សុណ្ណ ប្រធាននាយកដ្ឋាន​តាមជំងឺ​ឆ្លង​ នៃក្រសួង​សុខាភិបាល បាន​បង្ហោះ​នៅលើ​ផេក​របស់​ខ្លួន ដែលជា​ឯកសារអបរំថ្មីរបស់អង្គការសុខភាពពិភពលោកទាក់ទងនឹងចំណេះដឹងជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​។

តាមឯកសារ​ខាង​លើ​នេះ បាន​សរសេរបញ្ជាក់​ថា រហូត​មក​ទល់​នឹង​ពេ​ល​នេះ គ្មានឱសថ​ជាក់លាក់​សម្រាប់​ការបង្ការ​ ឬ​ជំងឺ​រលាកសួត​បង្កឡើង​ដោយ​មេរោគ​កូរ៉ូណា (2019-nCov) នៅឡើយទេ។ យ៉ាងណាក៏ដោយ​អង្គការសុខភាពពិភពលោក​ កំពុង​ពន្លឿន​នូវការស្រាវជ្រាវ​ និង​បង្កើនការខិតខំ​ជាមួយដៃគូជាច្រើន​ទៀតលើបញ្ហា​នេះ។

ខាងក្រោម​នេះ គឺជា​ឯកសារ​អប់រំ​ថ្មី របស់​អង្គការសុខភាព​ពិភពលោក​

អត្ថបទ៖ វិបុត្រ

មតិយោបល់