• 2020-01-29 01:58:28
  • ព័ត៌មាន

កូរ៉ូណាវីរុស៖ អ្នកស្លាប់កើនឡើង​ដល់ ១៣២នាក់ ខណៈ​អ្នកឆ្លង​កើន​ដល់ជាង ៦ពាន់​នាក់

  • 2020-01-29 01:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួនអ្នកស្លាប់ដោយសារ​ជំងឺរលាកសួតប្រភេទថ្មី បង្ក​ឡើង​ដោយ​កូរ៉ូណាវីរុស បាន​បន្ត​កើន​ឡើង​ដល់ ១៣២នាក់ (កើន ២៦នាក់) គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ទី២៩ ខែមករានេះ ខណៈ​អ្នក​ឆ្លង​បាន​កើនឡើង​ដល់ ៦០៥៩នាក់។ នេះ​បើយោង​តាម​ការ​ចុះផ្សាយ​របស់​ Channel News Asia។

អ្នកស្លាប់ទាំង ១៣២នាក់ គឺសុទ្ធតែនៅប្រទេស​ចិនទាំងអស់ ខណៈ​អ្នក​ឆ្លង​វីរុស​នេះ មាន ចិន ៥៩៧៤នាក់ ថៃ ១៤នាក់ ហុងកុង ៨នាក់ តៃវ៉ាន់ ៨នាក់ ជប៉ុន ៧នាក់ ម៉ាកាវ ៧នាក់ ម៉ាឡេស៊ី ៧នាក់ សិង្ហបុរី ៧នាក់ អូស្រ្ដាលី ៥នាក់ អាមេរិកាំង ៥នាក់ បារាំង ៤នាក់ កូរ៉េខាងត្បូង ៤នាក់ កាណាដា ៣នាក់ វៀតណាម ២នាក់ និង កម្ពុជា អាល្លឺម៉ង់ នេប៉ាល់ ស្រីលង្កា ១នាក់៕

ប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេស ពាក់ម៉ាស់​ការពារ​វីរុស​កូរ៉ូណា នៅច្រកប៉ោយប៉ែត កាលពី​ចុងសប្ដាហ៍​មុន

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់