• 2020-01-30 04:10:00
  • សុខភាព

ពិតទេ? កុម្មង់ទំនិញពីចិន អាចឆ្លងវីរុសកូរ៉ូណាមកជាមួយដែរ?

  • 2020-01-30 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អំឡុង​ដែល​វីរុស​​ដ៏​កាច​សាហាវ កូរ៉ូណា ​មាន​ប្រភព​ចេញ​ពី​​ក្រុង​វូហាន ប្រទេស​ចិន ​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ជា​ច្រើន​​ខ្លាច​រអា​ថា ​តើ​ទំនិញ​ដែល​កុម្មង់​ពី​ចិន​មក​​នោះ ​អាច​នាំ​មេរោគ​មក​ជាមួយ​ដែរ​ឬ​ទេ?

​ឆ្លើយ​តប​នឹង​ការ​ងឿង​ឆ្ងល់​​នេះ ​យោង​តាម​​សារព័ត៌មាន​ www.thairath.co.th ​ដែល​ជា​វ៉េបសាយ​​មេ ​ព្រម​ទាំង Page ​​មាន​ឈ្មោះ​ថា ​Raise children up to the doctor ល្បី​របស់​ថៃ បាន​ចេញ​ផ្សាយ​ពី​ករណី​នេះ​។

រូបតំណាង

​តាម​ការ​វិភាគ ​​ថ្វី​ដ្បិត​វីរុស​ថ្មី​នេះ​មិន​ទាន់​ដឹង​ច្បាស់​ថា​វា​អាច​រស់​នៅ​ក្រៅ​រាង​កាយ​មនុស្ស​បាន​យូរ​ប៉ុន​ណា​ និង​វិធី​សម្លាប់​វា​បាន​​ដោយ​របៀប​ណា​ក្ដី ​តែ​វីរុស កូរ៉ូណា ​គេ​អាច​ប្រៀប​ធៀប​​នឹង​ជំ​ងឺ​រលាក​ផ្លូវ​ដង្ហើម​ដែល​មាន​លក្ខណៈ​ស្រដៀង​គឺ ​ជំ​ងឺ​សាល ( SARS) ។ ​ជា​ទូ​ទៅ​ជំ​ងឺ​ SARS ​​អាច​រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​​​ខាង​ក្រៅ​ស្ងួត​រយៈ​ពេល​ ​៥-​៧ ​ថ្ងៃ​ក្នុ​ង​បន្ទប់​មាន​កម្រិត​សីតុណ្ហភាព ២៥ ​អង្សាសេ និង​សិរីរៈរាវ រយៈ​ពេល​៣ សប្ដាហ៍។ ​តាម​ការ​សន្និដ្ឋាន វីរុស ​កូរ៉ូណា ​អាច​រស់​នៅ​មជ្ឈដ្ឋាន​​ខាង​ក្រៅ​រយៈ​ពេល​ ៣​ថ្ងៃ​ប៉ុណ្ណោះ ក្នុង​បន្ទប់​មាន​កម្រិត​សីតុណ្ហភាព៤​ អង្សា​សេ។ ជា​ទូ​ទៅ​មួយ​ទៀត ​ជំ​ងឺ​ SARS ដែល​​វាយ​លុក​ខ្លាំង​លើ​ប្រព័ន្ធ​ដង្ហើម​របស់​មនុស្ស ​មិន​អាច​រស់​នៅ​បាន​យូរ​ក្នុង​កម្រិត​សីតុណ្ហភាព​ក្តៅ​បាន​ឡើយ ​។

រូបតំណាង

​ម្ល៉ោះ​ហើយ ​ប្រសិន​បើ​ទំនិញ​ដែល​កុម្មង់​ពី​ចិន ​មាន​ការ​លេច​ធ្លាយ​ការ​វេច​​ខ្ចប់​ហើយ​ ​មនុស្ស​ក្អក​ឬ​កណ្ដាស់​ដាក់​អីវ៉ាន់​ទាំង​នោះ ​ក៏​តោង​ទាម​មេរោគ​មក​ជាមួយ ​ក៏​វា​មិន​អាច​រស់​នៅ​បាន​យូរ​ដែរ។ ​​ដោយសារ​ជា​ទូ​ទៅ ​ទំនិញ​​ដែល​កុម្មង់​ ​ប្រើ​រយៈ​ពេល ១២ -១៨ ​ថ្ងៃ ​ឬ​បើ​យូរ​អាច​ឈាន​ដល់​១​ខែ។ ​តាម​ការ​សន្និដ្ឋាន ​វីរុស​​​មិន​ងាយ​អាច​ឆ្លង​បាន​ទេ។ ​ដូច្នេះ​ស្ថិត​ក្នុង​ស្ថាន​ភាព​នេះ បើ​ទំនិញ​របស់​អ្នក​មាន​ការ​យឺត​យ៉ាវ​ទម្រាំ​មក​ដល់ ​គួរ​តែ​សប្បាយ​ចិត្ត ព្រោះ​វា​កាន់​តែ​មាន​សុវត្ថិភាព។

រូបតំណាង

​​បន្ថែម​ពី​នេះ ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ល្បី​ BBC ​បញ្ជាក់​ថា ​មិន​ទាន់​មាន​ភស្តុតាង​​ណា​អះ​អាង​ថា​នេះ​ជា​ហានិភ័យ​ឡើយ។ ​​មិន​ទាន់​​មាន​ការ​បង្ហាញ​ថា ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ ​អាច​​ចម្លង​តាម​រយៈ​ការ​កុម្មង់​ទំនិញ​ពី​ក្រៅ​ប្រទេស​ឡើយ បើ​ទោះ​ជា​ជំ​ងឺ​ផ្ដាសាយ​មួយ​ចំនួន ​រួម​ទាំង​ជំ​ងឺ​សាល ​និង​កូរ៉ូណា​នេះ​ឆ្លង​​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​តាម​រយៈ​ការ​ក្អក និង​កណ្ដាស់​ក៏​ដោយ។ ​​

រូបតំណាង

លើស​ពី​នេះ ​ដើម្បី​ការពារ​បាន​កាន់​តែ​ប្រសើរ ​អ្នក​ត្រូវ​លាង​ដៃ​នឹង​សាប៊ូ ​និង​ត្រូវ​ប្រាកដ​ថា​​​ក្រោយ​ពេល​ចាប់​កាន់​វត្ថុ​អ្វី​មួយ​ត្រូវ​លាង​ដៃ​​ឲ្យ​បាន​ស្អាត៕​​​​

​អានបន្ត៖ ​ កុំសម្រុកតែពាក់ម៉ាស់ហើយភ្លេចអនុវត្តរឿងអស់ទាំងនេះ

​​​​

ប្រភព៖ BBC | goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា

មតិយោបល់