• 2020-01-31 01:51:43
  • សុខភាព

អង្គការ​សុខភាព​ពិភព​លោក ប្រកាស​អាសន្ន​ទូទាំង​ពិភពលោក​ចំពោះ​ជំងឺ Corona ​នៅ​ចិន​

  • 2020-01-31 01:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

WHO ​ឬ​អង្គការសុខភាព​ពិភព​លោក ​បាន​ប្រកាស​អាសន្ន​ទូទាំង​ពិភពលោក​ពី​ជំងឺ Corona ​ដែល​កំពុង​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើង​នៅ​ប្រទេស​ចិន។

គិត​ត្រឹម​ថ្ងៃ​ទី​៣១​ខែ​មករា​ឆ្នាំ​២០២០​នេះ ​មាន​ករណី​អ្នក​ស្លាប់​រហូត​ដល់​ជាង​២០០​នាក់​ហើយ ខណៈ​ដែល​មនុស្ស​រាប់​ពាន់​នាក់​ទៀត​កំពុង​ផ្ទុក​មេរោគ​នេះ ​សម្រាក​នៅ​មន្ទីរពេទ្យ។ ​ប្រទេស​ជា​ច្រើន​ទើប​រក​ឃើញ​អ្នក​កើត​ជំងឺ Corona ​នេះ ​ដោយ​ម្សិលមិញ​អ៊ីតាលី ​ក៏​បង្ហាញ​ពី​វត្តមាន​របស់​មេរោគ​មួយ​នេះ​ក្នុង​ប្រទេស​របស់​ខ្លួន​ផង​ដែរ។

​លោក Tedros Adhanom Ghebreyesus ​ប្រធាន​អង្គការ WHO ​បាន​និយាយ​ដូច្នេះ​ថា​៖ “ការ​ព្រួយបារម្ភ​ដ៏​ធំ​បំផុត​របស់​យើង​គឺ​សក្តានុពល​នៃ​វីរុស​រាលដាល​ដល់ប្រទេស​ដែល​មាន​ប្រព័ន្ធសុខភាព​ខ្សោយ។ យើង​ត្រូវតែរួមគ្នា​ទាំងអស់គ្នា​ដើម្បីកំណត់​ការរីករាលដាល​បន្ថែម​ទៀត ... យើង​អាច​បញ្ឈប់​វាជាមួយ​គ្នា”។

​រំលឹក​ថា​បច្ចុប្បន្ន​នេះ​ប្រទេស​មួយ​ចំនួន​បាន​ផ្អាក​ជើង​ហោះហើរ​ទៅ​មក​ប្រទេស​ចិន​ហើយ ​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ Corona ​នេះ ​ស្រប​ពេល​បច្ចុប្បន្ន​នៅ​មិន​ទាន់​រក​ឃើញ​ថ្នាំ​ដើម្បី​ព្យាបាល​នៅ​ឡើយ​ទេ៕

ប្រភព៖ Channelnewsasia អត្ថបទ៖ សុភា

មតិយោបល់