• 2020-02-05 02:14:28
  • ព័ត៌មាន

ភ្លៀងជាង ៦០ម៉ោង បង្កជាទឹកជំនន់ បង្ខំឲ្យពលរដ្ឋរាប់ពាន់នាក់ជម្លៀសខ្លួននៅណូវែលសេឡង់

  • 2020-02-05 02:14:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​ជំនន់​ដ៏​ធំ​មួយ បាន​បង្ខំ​ឲ្យ​ពល​រដ្ឋ​រាប់ពាន់​នាក់​នៅ​កោះ​ភាគ​ខាង​ត្បូង​​ប្រទេស​ណូវែលសេឡង់​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្ទះ​នៅ​ថ្ងៃ​ពុធ​នេះ។

យោង​តាម​អាជ្ញាធរ​ឲ្យ​ដឹង​ថា តំបន់​ភាគ​ខាង​ត្បូង​បាន​ប្រកាស​អាសន្ន​ក្រោយ​ពេល​ដែល​ភ្លៀង​ធ្លាក់​ជាង ៦០ម៉ោង​បង្ក​ជា​ទឹក​ជំនន់​កម្ពស់​ជាង ១ ០០០​មីលីម៉ែត្រ ដែល​អាច​បណ្ដាល​ឲ្យ​បាក់​ដី​នៅ​ផ្លូវ​សំខាន់​ៗ។ អាជ្ញាធរ​បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់ Gore និង Mataura ជម្លៀស​ខ្លួន​ភ្លាម​ៗ​នៅ​ព្រឹក​ថ្ងៃ​ពុធ ខណៈ​ពេល​ដែល​ទឹក​ទន្លេ Mataura ឡើង​ខ្លាំង។ យោង​តាម​អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្ដរាយ Southland ឲ្យដឹង​ថា "យើង​បាន​ចេញ​សេចក្ដីជូនដំណឹង​ឲ្យ​ជម្លៀស​ខ្លួន និង​ត្រៀម​ជម្លៀស ៦ ពាន់​នាក់​ផ្សេង​ទៀត​ទូទាំង​តំបន់។”

រហូត​មក​ទល់​ពេល​នេះ មាន​សេចក្ដីរាយការណ៍​ថា​មនុស្ស​រង​របួស ២​នាក់ ក្រោយ​បាក់​ដី​ហើយ​កំពុង​ទទួល​ការ​ព្យាបាល ខណៈ​ដែល​អគ្គិសនី​ត្រូវ​បាន​កាត់​ផ្ដាច់​នៅ​តំបន់​មួយ​ចំនួន​ផងដែរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី