- 2020-02-05 13:16:12
- ព័ត៌មាន
ទស្សនាវីដេអូ ប្រធានសភាជាន់ទាបអាមេរិក ហែកសុន្ទរកថារបស់ Trump ចោលឆៅៗតែម្ដង!
- 2020-02-05 13:16:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាវីដេអូ ប្រធានសភាជាន់ទាបអាមេរិក ហែកសុន្ទរកថារបស់ Trump ចោលឆៅៗតែម្ដង!
ចន្លោះមិនឃើញ
ប្រធានសភាជាន់ទាបនៃសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានហែកក្រដាសសុន្ទរកថារបស់លោកប្រធានាធិបតី Donald Trump ចោល បន្ទាប់ពីលោក Trump បញ្ចប់ការថ្លែងសុន្ទរកថាប្រចាំឆ្នាំស្ដីពី "ស្ថានភាពរបស់រដ្ឋសហព័ន្ធ" រយៈពេលជាង ១ម៉ោង ៣០នាទី។
ជាមួយនឹងសំឡេងនៃការទះដៃ និងពាក្យបន្ថើរៗថា "អរគុណៗ"ពីលោក Trump លោកស្រី Pelosi ដែលឈរនៅខាងក្រោយក្បែរលោកអនុប្រធានាធិបតី Mike Pence បានឈរហែកច្បាប់ចម្លងសុន្ទរកថានោះម្ដង ២សន្លឹកៗ។
ក្រោយពីកើតហេតុការណ៍នោះលោកស្រីបានបង្ហោះសារលើ Twitter ថា ការថ្លែងសុន្ទរកថាអំពីភាពរីកចម្រើនរបស់លោក Trump នោះគឺខុសពីការពិត ហើយគួរតែមានវិធានការណាមួយសមស្រប ដើម្បីទាមទារការនិយាយការពិត [1]។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
****ដកស្រង់ចេញពី The Telegraph****ក្នុងពេលថ្មីៗនេះ សមាជិកព្រឹទ្ធសភាដែលមកពីគណបក្សសាធារណរដ្ឋត្រៀមការបោះឆ្នោតសម្រេចចិត្តលើកចុងក្រោយនៅថ្ងៃពុធ នៅក្នុងនីតិវិធីក្នុងការទម្លាក់លោក Trump៕