• 2020-02-06 08:27:35
  • សុខភាព

មកដឹងពីរបៀបញុំាទឹកដោះគោខាប់ឲ្យត្រឹមត្រូវ ល្អចំពោះសុខភាព

  • 2020-02-06 08:27:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបរិភោអាហារ ផ្លែឈើ ឬភេសជ្ជៈ ពិតណាស់ត្រូវដឹងពីអត្ថប្រយោជន៍របស់ប្រភេទអាហារនីមួយៗថា តើវាមានសារធាតុបំប៉ន និងជីជាតិអ្វីខ្លះចំពោះសុខភាព និងរាងកាយ ក៏ដូចជារបៀបក្នុងការទទួលទានប្រកបដោយឱជារស។ ដូច្នេះថាតើមានមនុស្សប៉ុន្មាននាក់ធ្លាប់បានទទួលទានទឹកដោះគោជារៀងរាល់ថ្ងៃ ហើយប៉ុន្មាននាក់ ដែលបានទទួលទានទឹកដោះគោខាប់ និងដឹងពីរបៀបដើម្បីជ្រើសទទួលទានជាមួយអាហារផ្សេងៗប្រកបដោយរសជាតិ?

ជាការពិតណាស់ ទឹកដោះគោខាប់ My Boy គឺជាប្រភេទទឹកដោះគោដែលត្រូវបានផលិតក្រោមស្តង់ដារនិងគុណភាពខ្ពស់ដើម្បីផលិតចេញនូវផលិតផលសម្រេច ផ្តល់នូវក្លិនដ៏ឈ្ងុយ សាច់ទឹកដោះគោក្រាស់ និងឱជារសផ្អែមមុតល្អសម្រាប់គ្រប់ជំនាន់។

ក្រៅពីការទទួលទានម្ហូបអាហារប្រចំាថ្ងៃប្រកបដោយអនាម័យ ការបរិភោគទឹកដោះគោខាប់ប្រកបដោយគុណភាព នឹងជួយបង្កើនឱជារសដល់មុខម្ហូប និងអាហារដែលលោកអ្នកទទួលទាន។ តួយ៉ាងទឹកដោះគោខាប់ My Boy ត្រូវបានអតិថិជនភាគច្រើនយកទៅចម្អិនជាម្ហូបអាហារដូចតុងយ៉ាំ ការី និង អាហារសម្រន់ បង្អែម និងភេសជ្ជៈនានា។ លើសពីនេះ ទឹកដោះគោខាប់ My Boy គឺយកទៅឆុងជាមួយនឹងកាហ្វេក្តៅឬទឹកកក ឬទឹកដោះគោក្តៅផងដែរ។

អ្វីដែលកាន់តែពិសេសនោះគឺ លោកអ្នកអាចទទួលទានទឹកដោះគោខាប់ជាមួយនឹងផ្លែឈើជាច្រើនយ៉ាងដូចជា ប័រ ស្រកានាគ ត្រសក់ស្រូវ សារីទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ។

លោក Assadej Chanlohakarnkid ជាអ្នកគ្រប់គ្រងផ្នែកលក់នៅតំបន់ឥណ្ឌូឆៃណា នៃក្រុមហ៊ុន FrieslandCampina បានឲ្យដឹងថា វត្តមានរបស់ទឹកដោះគោខាប់ ក្នុងប្រទេសកម្ពុជាមានជាងពីរទសវត្សរ៍មកហើយ ហើយត្រូវបានដាក់លក់ទូទាំងប្រទេសនៅតាមផ្សារទំនើប តាមភ្នាក់ងារចែកចាយ ដោយសារតែការនិយមគាំទ្រយ៉ាងខ្លាំងពីអតិថិជនគ្រប់ជំនាន់។

លោកបន្ថែមថា៖ «លោកអ្នកគ្រាន់តែដាក់កម្រិតទឹកដោះគោខាប់ My Boy ចូលក្នុងបរិមាណសមរម្យ នោះលោកអ្នកនឹងទទួលបានអាហារដែលកាន់តែមានរសជាតិឈ្ងុយឆ្ញាញ់»។

លោកបន្តថា លោកសូមជំរុញនិងលើកទឹកចិត្តដល់អតិថិជនរបស់ My Boy ទាំងអស់ឲ្យនៅតែបន្តគាំទ្រនិងទទួលទានទឹកដោះគោខាប់ My Boy ពីព្រោះ My Boy មិនត្រឹមតែផ្តល់ឱជារសឈ្ងុយឆ្ងាញ់ ផ្អែមមុត និងខាប់ល្អនោះទេ ថែមទំាងផ្តល់សំណាង និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនផងដែរ។

គួរបញ្ជាក់ផងដែរថា ទឹកដោះគោខាប់ My Boy ឥឡូវនេះ ក៏បានបន្ថែមនូវចំណុះថ្មីក្រោមរូបរាងជាកញ្ចប់២គីឡូក្រាម ដែលចំណេញទាំងបរិមាណ និងតម្លៃសមរម្យ ហើយលោកអ្នកអាចរកជាវបាននៅគ្រប់ផ្សារទូទាំងប្រទេសកម្ពុជា៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់