• 2020-02-07 03:43:03
  • ការអប់រំ

គន្លឹះងាយៗ ធ្វើការតិច ទទួលបានលទ្ធផលជាទីគាប់ចិត្ត

  • 2020-02-07 03:43:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកធ្វើការគួរណាស់តែបានដឹងរឿងពីរនេះ មួយគឺពូកែធ្វើការ (ធ្វើមិនរើសមុខ) មួយទៀតគឺ ធ្វើការពូកែ (ធ្វើការងារផ្តោតលើលទ្ធផល)។

តោះទៅមើលទាំងអស់គ្នាថាតើអ្នកគួររើសយកជម្រើសមួយណាសម្រាប់ជីវិតការងាររបស់អ្នក

បុគ្គលិកខំធ្វើការ (Work harder)

មិនមែនជារឿងខុសទេ ដែលអ្នករើសយកជម្រើសជាអ្នកពូកែធ្វើការ ព្រោះថាកន្លែងធ្វើការណាក៏ដូចកន្លែងណាដែរ ពួកគេតែងត្រូវការបុគ្គលិកពូកែធ្វើការ ប៉ុន្តែអ្នកក៏ត្រូវដឹងដែរថា ភាពពូកែនៅក្នុងកន្លែងការងារ មិនមែនជាការធ្វើការគ្រប់បែបយ៉ាង ឬធ្វើគ្រប់តែមុខនោះទេ។ ការធ្វើគ្រប់យ៉ាងនៅកន្លែងការងារ នឹងមិនបានជួយអ្នកឲ្យ​ទទួលលទ្ធផលមួយជាទីគាប់ចិត្តនោះឡើយ ព្រោះថា អ្នកមិនអាចចំណាយពេល ៨ម៉ោង នៃការងាររបស់អ្នកដើម្បីបញ្ជប់គ្រប់កិច្ចការនោះទេ។ បើអ្នកជាបុគ្គលិកដែលពូកែធ្វើការ អ្នកនឹងទទួលបានការសរសើរ នឹង ការលើកទឹកចិត្តច្រើនពីចៅហ្វាយនាយ និងមនុស្សជុំវិញខ្លួនរបស់អ្នក។ នេះបើតាមការពន្យល់របស់ Bob Sullivan អ្នកកាសែតអាមេរិកអនឡាញ។

បុគ្គលិកធ្វើការពូកែ (Work smart)

ធ្វើការដូចគ្នាតែលទ្ធផលការងារមិនដូចគ្នា​នេះតើយ៉ាងម៉េចវិញ? បើអ្នករើសយកជម្រើសជាបុគ្គលិកធ្វើការពូកែ អ្នកនឹងទទួលបានផ្លែផ្កាច្រើននៅក្នុងជីវិតការងារ ព្រោះបុគ្គលិក ដែលធ្វើការពូកែ គឺជាបុគ្គលិកដែលធ្វើការផ្តោតលើលទ្ធផល ច្រើនជាងចំនួនការងារ ដែលពួកគេបានបំពេញក្នុងមួយថ្ងៃ មិនខ្វល់ថាការងារនោះច្រើន ឬតិចនោះទេ សំខាន់គឺលទ្ធផលការងាររបស់ពួកគេ។ បុគ្គលិកដែលធ្វើការពូកែ តែងទទួលបានការឡើងតំណែង ប្រាក់បៀរត្ស និងការលើកទឹកចិត្តពីចៅហ្វាយនាយរបស់ពួកគេ។

តែទោះជាយ៉ាងណាក៏ដោយ មិនគួរចោទជាបញ្ហានោះទេ មែនអត់ បើអ្នករើសយកទាំងពីរជម្រើស ហើយខិតខំអភិវឌ្ឍន៌សមត្ថភាពការងាររបស់អ្នក៕

អត្ថបទ៖​ Art

មតិយោបល់
អត្ថបទថ្មី