• 2020-02-07 05:18:01
  • ការអប់រំ

មិនបាច់ទៅដល់អាមេរិកទេ រៀននៅសាកលវិទ្យាល័យនេះ ក៏មាន​ស្តង់ដាដូចនៅអាមេរិកដែរ!

  • 2020-02-07 05:18:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ និស្សិតជាច្រើនតែងតែមានបំណងទៅសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យនានាលើពិភពលោក ជាពិសេសនៅប្រទេសធំៗដូចជា សហរដ្ឋអាមេរិក បារាំង អូស្រ្តាលី ណូវែលសាឡង់ ជាដើម ដោយតម្រូវឱ្យនិស្សិតត្រូវទៅសិក្សាដោយផ្ទាល់នៅប្រទេសទាំងនោះ និងចំណាយថវិកាដ៏ច្រើនសន្ធឹសន្ធាប់។

ប៉ុន្តែចាប់ពីពេលនេះតទៅ វាលែងជាក្តីបារម្ភណ៍ទៀតហើយសម្រាប់និស្សិត ដែលចង់រៀនថ្នាក់អនុបណ្ឌិត ស្របតាមស្តង់ដារអាមេរិក ដោយគ្រាន់តែសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នោះពួកគាត់នឹងទទួលបានការអប់រំថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច ដែលប្រកបដោយគុណភាពខ្ពស់ ពិសេសជាងនេះទៅទៀត ពួកគាត់នឹងមិនចាំបាច់ចំណាយប្រាក់កាសច្រើន ឬ ឃ្លាតឆ្ងាយពីក្រុមគ្រួសារឡើយព្រោះពួកគេអាចសិក្សានៅក្នុងប្រទេសកម្ពុជាតែម្តង។

កម្មវិធីសិក្សាត្រូវបានត្រួតពិនិត្យយ៉ាងល្អបំផុតពីសំណាក់គណៈកម្មាធិការត្រួតពិនិត្យកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច ហើយក៏ជាកម្មវិធីសិក្សាថ្មីដែលត្រូវបានរៀបចំ ដោយមានការចូលរួមយ៉ាងសកម្មពីអ្នកជំនាញជាច្រើនរូប រួមមានសាស្ត្រាចារ្យ និស្សិត អតីតនិស្សិត បុគ្គលិក និងអ្នកជំនាញផ្សេងៗ។ កម្មវិធីសិក្សាត្រូវបានរចនាឡើងដើម្បីជំរុញការអភិវឌ្ឍលើគុណភាពសិក្សា ក៏ដូចជាបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងការប្រកបរបរអាជីពនានា។

ការផ្តល់ជូននេះពិតជាឱកាសដ៏ល្អប្រសើរសម្រាប់សិស្សិតដែលចង់ទទួលបានការអប់រំថ្នាក់ឧត្តមសិក្សាប្រកបគុណភាពខ្ពស់ ដូច្នេះ សម្រាប់និស្សិតដែលចាប់អារម្មណ៍អាចទំនាក់ទំនងទទួលពាក្យចូលរៀនចាប់ពីពេលនេះតទៅ។ វគ្គថ្មីចូលរៀននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០២៣-៩៩០-០២៣ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh​៕

មតិយោបល់