• 2020-02-10 07:05:45
  • ព័ត៌មាន

អ៊ែមមឺរឹតបង្ហាញកម្មវិធីស្រារបស់ខ្លួន ជាមួយអាហារពេលល្ងាចដ៏ស៊ីវីល័យ

  • 2020-02-10 07:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រាជាង ៨០ប្រភេទផ្សេងៗគ្នា រួមមាន ស្រាក្រហម ស ស្រាសំប៉ាញ (Champagne) និង ស្រាផត (Port) ដែលមានប្រភពមកពីចំការទំពាំងបាយជូរល្អបំផុតពី ១២ ប្រទេសត្រូវបានផ្តល់ជូនដល់អ្នកដំណើរលើយន្តហោះរបស់អ៊ែមមឺរឹតគ្រប់ថ្នាក់ទាំងអស់។

ការដាក់ទុនជាង ៧០០ លានដុល្លារអាមេរិកជាការតំណាងនៃការវិនិយោគរយៈពេលវែងតាំងពីឆ្នាំ ២០០៦ មក កម្មវិធីស្រារបស់អ៊ែមមឺរឹត គឺជាធាតុផ្សំដ៏សំខាន់មួយជាមួយបទពិសោធន៍ការទទួលទានអាហារលើយន្តហោះ។ ដូចគ្នានឹងគ្រប់ផ្នែកនៃសេវាកម្មរបស់ខ្លួនដែរ ការជ្រើសរើសនិងរៀបចំផែនការស្រាត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់។ នៅក្នុងពិធីជួបជុំដ៏ស្និទ្ធស្នាលមួយនៅសណ្ឋាគាររ៉ូសវូដរាជធានីភ្នំពេញ អ៊ែមមឺរឹតបានផ្តល់នូវរសជាតិនៃបទពិសោធន៍លើយន្តហោះដែលមិនអាចបំភ្លេចបានដែលទន្ទឹងរង់ចាំអ្នកដំណើរថ្នាក់ហ្វឹសខ្លាស់ (First Class) និងថ្នាក់ពាណិជ្ជកម្ម (Business Class) របស់ខ្លួនជាមួយការផ្គូផ្គង់អាហារពេលល្ងាចដ៏ស៊ីវីលយ័ដែលមានផ្តល់ជូនស្រាផ្តាច់មុខមួយចំនួនពីក្រុមហ៊ុន។

កម្មវិធីស្រារបស់អ៊ែមមឺតរឹត

អ៊ែមមឺតរឹត មានយុទ្ធសាស្រ្តទិញស្រា និងកម្មវិធីយ៉ាងលម្អិតដើម្បីទទួលបានស្រាដែលបិទយូរកាលបំផុតសម្រាប់ការទទួលទានពេលអនាគតដូចជាទិញ en primeur ជាធម្មតាគឺប្រើមុនពេលស្រាត្រូវបានច្រកដាក់ដបនិងចែកចាយទៅកាន់ទីផ្សារ។

បច្ចុប្បន្ននេះក្រុមហ៊ុនមានស្រាចំនួនជាង ៧ លានដបដែលជាប្រភេទស្រាមានអាយុច្រើននៅប៊ុហ្គានឌី (Burgundy) ប្រទេសបារាំង ដែលមួយចំនួននៃស្រាទាំងនោះអាចទទួលទានបាននៅឆ្នាំ ២០៣៥ តែប៉ុណ្ណោះ។ ស្រាចំនួនជាងពាក់កណ្តាលនៅឃ្លាំងស្រារបស់អ៊ែមមឺរឹតមានប្រភពពីតំបន់បដ៉ុក (Bordeaux) ប្រទេសបារាំង ជាមួយនឹងលាប៊ែលពីចំការទំពាំងបាយជូរដ៏ល្បីបំផុតរបស់ប្រទេសបារាំងដូចជា Chateau Lafite Chateau Margaux, Chateau Latour, Chateau Haute-លោក Brion និង Chateau Mouton-Rothschild ឃ្លាំងស្រារបស់អ៊ែមមឺរឹតគឺជាក្តីសុបិន្តរបស់អ្នក ។ បន្ថែមពីស្រាម៉ាករបស់ប្រទេសបារាំង អ៊ែមមឺរឹតក៏មានផ្ដល់ជូនផងដែរជាមួយការជ្រើសរើសពិភពថ្មីនៃស្រាមកពីប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ កាលីហ្វញ៉ា (អាមេរិក) និងតំបន់ផលិតស្រាផ្សេងទៀតជុំវិញពិភពលោក។

អតិថិជនថ្នាក់ហ្វឹសខ្លាស់របស់អ៊ែមមឺរឹត អាចទទួលទានស្រាសំប៉ាញ Dom Perignon ស្រាសំប៉ាញមួយក្នុងចំណោមស្រាសំប៉ាញវយ័ចំណាស់ឈានមុខគេនៅលើពិភពលោកមានផ្តល់ជូនស្ទើតែគ្រប់ជើងហោះហើរ។

ទស្សនវិជ្ជានៃអាហាររបស់អ៊ែមមឺរឹត

ក្រុមហ៊ុនផ្តល់ជូនអាហារប្រហែល ១១០ លានជារៀងរាល់ឆ្នាំដោយមានការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ដូចគ្នាទៅគ្រប់ថ្នាក់ ថ្នាក់ហ្វឹសខ្លាស់ ថ្នាក់ពាណិជ្ជកម្ម និងថ្នាក់សន្សំសំចៃ។ អ៊ែមមឺរឹតតែងតែផ្លាស់ប្តូរមុខម្ហូបរបស់ខ្លួនទៅតាមតំបន់ដែលខ្លួនបានហោះទៅដែលធ្វើឲ្យអ្នកដំណើរទទួលបាននូវបទពិសោធន៏ ស៊ាំនៅទិសដៅរបស់គាត់។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍សកលមួយ វាគឺជាមោទនភាពដែលអាចបង្កើតមុខម្ហូបតាមរដូវកាលសម្រាប់ការប្រារព្ធពិធីបុណ្យអន្តរជាតិដូចជា បុណ្យណូអែល ក៏ដូចជាការផ្តត់ជូនទៅតាមរដូវបុណ្យផ្សេងទៀត តែជាងនេះទៅទៀតក៏មានការផ្តល់ជូនតាមប្រទេសដូចជាបុណ្យចូលឆ្នាំថ្មី និង Oktoberfest ផងដែរ។

នៅឆ្នាំ ២០១៨ អ៊ែមមឺរឹត បានបើកដំណើរការប៉ុស្តិ៍ម្ហូបនៅលើប្រព័ន្ធកម្សាន្តលើយន្តហោះរបស់ខ្លួន អាយស៍ (ice) ដើម្បីផ្តល់ឱ្យអតិថិជនដែលមិនធ្លាប់ឃើញពីទិដ្ផភាពចម្អិនម្ហូបក្រៅឆាកយល់ដឹងពីការចម្អិនម្ហូបសម្រាប់បម្រើលើយន្តហោះរបស់ខ្លួននិងធ្វើការជាមួយដៃគូសកលរបស់ខ្លួន។ ភាគម្ហូបនីមួយៗ បង្ហាញយ៉ាងស៊ីជុំរៅពីរបៀបដែលក្រុមហ៊ុនផលិតនូវផលិតផលរបស់ខ្លួនជាមួយជាដៃគូជាយូរអង្វែងនៅទូទាំងពិភពលោករួមទាំងការផ្គត់ផ្គង់ពីសិល្បៈអាហារក្នុងស្រុក ។ ភាគម្ហូបក៏បង្ហាញនូវរូបមន្តមួយចំនួននៃការបំផុសគំនិតរបស់ខ្លួនដែលមានតាមតំបន់ដើម្បីឱ្យអតិថិជនអាចរៀនតាមបានពេលនៅគេហដ្ឋានពីរបៀបចម្អិនម្ហូបប្រចាំត្រកូលរបស់អ៊ែមមឺរឹត។

ការផ្តល់ជូន ស្រាស្ពីរីត (Spirits) របស់អ៊ែមមឺរឹត

អ៊ែមមឺរឹតមានផ្តល់ជូនស្រាស្ពីរីត (Spirits) យ៉ាងទូលំទូលាយ ទាំងនោះរួមមាន ស្រាស្ពីរីត (Spirits) ថ្មីៗ សរុប ជាង ៣០ មុខ និង ស្រាលី ហ្គឺរស៏ (Liqueurs) មានផ្តល់ជូននៅគ្រប់ថ្នាក់លើយន្តហោះទាំងអស់។ ការផ្តល់ជូនស្រាស្ពីរីត (Spirits) របស់អ៊ែមមឺរឹតជាការបំពេញបន្ថែមលើការផ្តល់ជូនលំដាប់ពិភពលោកដែលមានស្រាជាង ៨០ ប្រភេទ និងស្រាសំប៉ាញដែលមានជូននៅទូទាំងបណ្តាញរបស់ខ្លួនជារៀងរាល់ថ្ងៃ។ អ៊ែមមឺរឹត បានវិនិយោគដល់ទៅ ១០ លានដុល្លារអាមេរិចនៅលើម៉ឺនុយស្រាស្ពីរីតថ្មីរបស់ខ្លួន ដែលមានរូបមន្តផ្សំយ៉ាងប្លែក ពីស្រាស្ពីរីតជាម៉ាកល្បីៗនិងពេញនិយមបំផុតដូចជា Hennessy Cognac ដែលមាននៅគ្រប់ថ្នាក់លើយន្តហោះទាំងអស់។

លើសពីនេះទៀត Hennessy Paradis Impérial ជាស្រាផ្តាច់មុខអ៊ែមមឺរឹតមានផ្តល់ជូននៅថ្នាក់ហ្វឹសខ្លាស់ដែលមានរយៈពេលកំណត់ទៅតាមគោលដៅ។ នៅក្នុងការភ្ជាប់ជាមួយស្រាស្ពីរីតថ្មីរបស់ខ្លួន អ៊ែមមឺរឹតក៏បានបង្កើតម៉ឺនុយស្រាក្រឡុករបស់ខ្លួនបន្ថែមដូចជា ណីហ្រ្គូនី (Negroni) អូលថោនហ្វាស់សិន (Old Town Fashioned) និង អាពេរ៉ូ ស្រ្ពីត (Aperol Spritz) ខណៈពេលដែលរក្សាប្រភេទពេញនិយមមួយចំនួននៅលើយន្តហោះដូចជា ប្រាតដីម៉ែរី (Bloody Mary) ម៉ាជីតូ (Mojito )និង គឺរ៉ូយ៉ាល់ (Kir Royal)។

អំពីអ៊ែមមឺរឹត

អ៊ែមមឺរឹតផ្តល់សេវាហោះហើរដោយផ្ទាល់ជារៀងរាល់ថ្ងៃពីទីក្រុងភ្នំពេញ និងទីក្រុងបាងកកតភ្ជាប់អ្នកដំណើររវាងទីក្រុងទាំងពីរតាមរយៈការហោះហើរងាយស្រួលក្នុងរយៈពេលមួយម៉ោងកន្លះ និងការតភ្ជាប់ទេសចរណ៍កម្ពុជាទៅកាន់ទីក្រុងឌូបៃ មជ្ឈឹមបូព៌ា អឺរ៉ុប អាហ្វ្រិកនិង អាមេរិក។ ជាមួយទីក្រុងដ៏រស់រវើកនៃក្រុង ឌូបៃដែលជាមជ្ឈមណ្ឌលរបស់ខ្លួន អ៊ែមមឺរឹតបានផ្តល់នូវការធ្វើដំណើរដោយមានការតភ្ជាប់ដោយផ្ទាល់ទៅកាន់ជាង ១៥០ គោលដៅ និង ៨៥ ប្រទេស ក្នុងនោះរួមមាន ៤២ ទិសដៅនៅក្នុងតំបន់អឺរ៉ុប ជាង ២០ ទិសដៅទៅទ្វីប អាហ្វ្រិក ៥០ ទិសដៅទៅ តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ១៣ ទិសដៅ មជ្ឈឹមបូព៌ា និង ១៧ ទិសដៅទៅអាមេរិក៕

អត្ថបទ ៖ រ័ត្ន

មតិយោបល់