• 2020-02-10 07:47:30
  • សុខភាព

ក្រសួងសុខាភិបាលអនុញ្ញាតឲ្យបុរសជនជាតិចិនចាកចេញពីមន្ទីពេទ្យ

  • 2020-02-10 07:47:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលកម្ពុជា បានអនុញ្ញាតឲ្យបុរសជនជាតិចិន ដែលមានជំងឺរលាកសួតវីរុសកូរ៉ូណាថ្មី (2019-nCov) ចេញពីមន្ទីរពេទ្យ ក្រោយធ្វើតេស្តលើកទី៣ បង្ហាញនូវលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណា ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមានសុខភាពល្អប្រសើរ និងក្រុមគ្រួសារជនជាតិចិនរូបនេះ ៣នាក់ផ្សេងទៀត ក៏ត្រូវបានរួចផុតពីការសង្កេតសុខភាព ហើយអាចជួបជុំគ្នាវិញជាធម្មតាដែរ។ និយាយជារួមពួកគេមានសេរីភាពដើរហើរដូចមនុស្សដទៃ។

តាមរយៈវីដេអូ ដែលបានបង្ហោះនៅលើផេករដ្ឋបាលក្រុងព្រះសីហនុ បុរសជនជាតិ រូបនោះបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានជួយព្យាបាល។

ក្រោយពីក្រុមគ្រូពេទ្យក្រុងព្រះសីហនុ​ បានព្យាបាលអ្នកជំងឺជនជាតិចិន​ជា​ ជាស្ថាពរ​ ពីជំងឺរលាកសួតបង្កឡេីងដោយកូរ៉ូណាវីរុសប្រភេទថ្មី​នោះ ក៏មានការរៀបចំពិធី​ឲ្យជនជាតិ​ចិន​ដែរ កាលពីថ្ងៃទី ១០ ខែមករា ២០២០នេះ ដោយនៅក្នុងពិធី​មានការចូលរួមពី ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ប្រធានអង្គការសុខភាពពិភពលោក។

គួរបញ្ជាក់ថា កម្ពុជាបានប្រកាសរកឃើញករណីវីរុសកូរ៉ូណាលើកដំបូងលើជនជាតិចិនម្នាក់ កាលពីថ្ងៃទី២៧ ខែមករា ។ ជនជាតិចិនរូបនោះមាន ឈ្មោះ JIA JIANHUA បានធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេសចិនកាលពីព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ ហើយចេញរោគសញ្ញាគ្រុនក្ដៅ និងហៀរសំបោរ៕

សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតខាងក្រោម​នេះ

អត្ថបទ៖ វិបុត្រ

មតិយោបល់