• 2020-02-11 03:30:31
  • ព័ត៌មាន

ប្រជាជនកូរ៉េ ២៧នាក់ហើយដែលឆ្លងវីរុសកូរ៉ូណា

  • 2020-02-11 03:30:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពផ្លូវការរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានអោយដឹងថា វីរុសកូរ៉ូណាបានកំពុងតែវាយលុក នឹង រីករាលដាលយ៉ាងខ្លាំងនៅលើទឹកដីកូរ៉េ បើគិតត្រឹមថ្ងៃចន្ទ ទី១០ កុម្ភៈ ២០២០នេះ មានប្រជាជនកូរ៉េ ២៧នាក់ហើយ ដែលបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា។

គួរបញ្ជាក់ដែរថា តំបន់នៅក្នុងប្រទេសកូរ៉េដែលមានវីរុសកូរ៉ូណាមាន៖

  • ១. Jeju do (064)

  • ២. Daegu (053)

  • ៣. Kwangju (062)

  • ៤. Seoul (02)

  • ៥. Incheon (032)**

ស្របជាមួយនឹងការរីករាលដាលនៃវីរុសកូរ៉ូណា នៅប្រទេសកូរ៉េ ស្ថានឯកអគ្គរដ្ឋទូតកម្ពុជា​ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានជូនដំណឹង​ដល់សាធារណជន ជាពិសេស​ពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ​សិក្សា​នៅប្រទេសកូរ៉េ ឲ្យមានការប្រុងប្រយ័ត្ន​ ដោយថា​គួរជៀសវាងបើសិន​ជាពុំមាន​ការចាំបាច់​ធ្វើដំណើរ​ទៅ​តំបន់​ទាំង ៥ខាងលើ ឬ​ធ្វើដំណើរ​ទៅកាន់ទីប្រជុំ​ជន​ដែល​មាន​មនុស្ស​ច្រើន​ ដើម្បីបង្ការ​ការ​ឆ្លង​នៃជម្ងឺ​​រលាកផ្លូវ​ដង្ហើម​ថ្មី។

ទន្ទឹមនឹង​នេះ ស្ថានឯកអគ្គរដ្ឋទូកម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋកូរ៉េ ក៏បាន​ណែនាំឲ្យ​បងប្អូនទាំងអស់ដែលរស់នៅប្រទេសកូរ៉េបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ពាក់ម៉ាស់រាល់ពេលចេញទៅខាងក្រៅ ជាពិសេសតំបន់ទីប្រជុំជន លាងដៃជាមួយនឹងសាប៊ូ ឬ ទឹកអនាម័យសម្លាប់មេរោគអោយបានជាប្រចាំ។

ករណីសង្ស័យថាមានវីរុសកូរ៉ូណា អាចទាកទងបានតាមរយលេទទូរសព្ទ Hotline 1339 នឹង មកកាន់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ តាមរយៈលេខទូរសព្ទ (៨២) ២ ៣៧៨៥ ឬ អ៊ីមែល camemb.kor@mfaic.gov.kh នឹង ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។

អត្ថបទ៖​ Art

មតិយោបល់