- 2020-02-14 07:26:23
- ព័ត៌មាន
ធ្លាប់តែប្រើពេលធ្វើសង្គ្រាម! តែលើកនេះយន្ដហោះដឹកជញ្ជូនយោធាចិន ចេញច្បាំងកូរ៉ូណាវីរុសម្ដង
- 2020-02-14 07:26:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់តែប្រើពេលធ្វើសង្គ្រាម! តែលើកនេះយន្ដហោះដឹកជញ្ជូនយោធាចិន ចេញច្បាំងកូរ៉ូណាវីរុសម្ដង
ចន្លោះមិនឃើញ
ក្រោមការបញ្ជាផ្ទាល់ពីគណៈកម្មការយោធាកណ្តាលចិន យន្ដហោះដឹកជញ្ជូនយោធានៃកងទ័ពអាកាសរំដោះប្រជាជន បានដឹកឧបករណ៍បុគ្គលិកពេទ្យ និងស្បៀងទៅកាន់ទីក្រុង Wuhan ដើម្បីប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុស។
យន្ដហោះដឹកជញ្ជូនយោធា Y-20 ៦គ្រឿង បានធ្វើការចុះចតនៅព្រលានយន្ដហោះអន្ដរជាតិ Tianhe ទីក្រុង Wuhan កាលពីថ្ងៃទី ១៤ខែកុម្ភៈកន្លងទៅ។ នេះជាលើកដំបូងបង្អស់ ដែលយន្ដហោះយោធាត្រូវបានប្រើប្រាស់មិនមែនសម្រាប់ធ្វើសង្គ្រាមជាមួយប្រទេសដទៃ។ យន្ដហោះ Y-20 ដែលត្រូវបានផលិតឡើងក្នុងស្រុក បានដឹកបុគ្គលិកពេទ្យ ២៦០០នាក់បន្ថែម ,ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារៈផ្គត់ផ្គង់ទម្ងន់ជាង ២០០តោនទៅកាន់ Wuhan។ អ្នកជំនាញបាននិយាយថា ការដាក់បញ្ជូនយន្តហោះដឹកជញ្ជូនធំៗដើម្បីប្រយុទ្ធនឹងការរាតត្បាតនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការបញ្ចប់វិបត្តិឱ្យបានឆាប់តាមដែលអាចធ្វើទៅបានព្រោះយោធាបានបង្ហាញពីប្រសិទ្ធភាពខ្ពស់ដោយសារវិន័យ និងជំនាញពិសេសរបស់ពួកគេ។ នេះក៏ជា ការបង្ហាញពីការឆ្លើយតបជាបន្ទាន់ និងសមត្ថភាពជំនួយខាងយោធារបស់យោធាចិនផងដែរ។
គួរឲ្យដឹងថា បើគិតមកត្រឹមថ្ងៃព្រហស្បតិ៍នេះ កងកម្លាំងយោធាចិនបានដឹកជញ្ជូនបុគ្គលិកពេទ្យជាង ៤០០០នាក់ហើយទៅកាន់ទីក្រុង Wuhan ចាប់តាំងពីវីរុស COVID-19 ផ្ទុះឡើងកាលពីខែធ្នូឆ្នាំមុន៕