• 2020-02-17 03:43:51
  • ព័ត៌មាន

មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ២០២០

  • 2020-02-17 03:43:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន នឹងរៀបចំនូវមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី៩ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅ (CJCC)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ប្រភពដដែលបានបញ្ជាក់ថា កម្មវិធីខាងលើ គឺជាកម្មវិធីវប្បធម៌ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២ ក្នុងគោលបំណងបង្ហាញពីវប្បធម៌ជប៉ុន និងកម្ពុជា ក៏ដូចជាជម្រុញការផ្លាស់ប្តូរបន្ថែមរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរផងដែរ។

ប្រធានបទក្នុងឆ្នាំនេះគឺ អានុភាពកីឡា។ ដោយសារតែ ប្រទេសជប៉ុន នឹងជាម្ចាស់ផ្ទះរៀបចំការ ប្រកួតកីឡាអូឡាំពិក និងផារ៉ាឡាំពិកឆ្នាំនេះ ដូច្នេះមហោស្រព គីហ្សូណា ក្រោមប្រធានបទ «អានុភាពកីឡា» នឹងមានរៀនចំកម្មវិធីកីឡាមួយចំនួន។ លើសពីនេះ មហោស្រពនេះ ក៏នឹងមានកម្មវិធីជាច្រើនទៀតដូចជាសិក្ខាសាលាទាក់ទងនឹងសិល្បៈ អប់រំ សុខភាព និងបច្ចេកវិទ្យា សាកល្បងភ្លក់ម្ហូប និងបង្អែមខែ្មរ-ជប៉ុន សាកល្បងស្លៀក«ក្បិន»ខ្មែរ និងពាក់«យូកាតា»ជប៉ុន សាកល្បងពិធីលៀងតែជប៉ុន «សាដូ» សិល្បៈបត់ក្រដាស «អូរីហ្គាមី» តុបតែងផ្កា«អ៊ីកេបាណា» ការសរសេរអក្សរផ្ចង់ «ស្យូដូ» ជាដើម។ មានភ្ជាប់ជូនខិតប័ណ្ណ ដែលមានកម្មវិធីលម្អិត៕

អត្ថបទ៖ វិបុត្រ

មតិយោបល់
អត្ថបទថ្មី