• 2020-02-17 07:45:17
  • សេដ្ឋកិច្ច

ចូលរួមអបអរ! រកឃើញអ្នកមានសំណាង ទិញផ្ទះ ឈ្នះដេគ័រ ពីបុរី ប៉េង ហួត ហើយ!

  • 2020-02-17 07:45:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរី ប៉េង ហួត បានរកឃើញអ្នកមានសំណាងឈ្នះរង្វាន់ទិញផ្ទះឈ្នះដេគ័រភ្លាមៗក្នុងមហាព្រឹត្តិការណ៍បើកសម្ពោធផ្លូវការគម្រោងថ្មី ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូខលឡិកសិន” កាលពីរាត្រីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក្រោមលក្ខន្តិកៈនៃការចាប់ឆ្នោតផ្សងសំណាងដ៏សុក្រិតបំផុត។

អ្នកមានសំណាងទាំងអស់ ជាអតិថិជនដែលបានកក់ផ្ទះ ក្នុងគម្រោងថ្មីបែបធម្មជាតិ ដឹស្តាផ្លាទីនឹម អេកូមេឡូឌី និង ដឹស្តាផ្លាទីនឹម អេកូឌែលតា អំឡុងពេល នៃមហាព្រឹត្តិការណ៍ ដែលបានប្រព្រឹត្តិឡើងយ៉ាងគគ្រឹកគគ្រេងរយៈពេល ៤ ថ្ងៃ ។

ការបង្កើតកម្មវិធី ទិញផ្ទះឈ្នះដេគ័រ គឺធ្វើឡើងក្នុងគោលបំណងដើម្បីអបអរគម្រោងថ្មី ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” ក៏ដូចជាផ្តល់សំណាងជូនអតិថិជនទាំងអស់ដែលបានកក់ផ្ទះ ដើម្បីចាប់យករង្វាន់ដេគ័របន្ទប់មេគ្រួសារដែលមានភាពប្រណីតនិងគុណភាពខ្ពស់ដោយឥតគិតថ្លៃ។

អតិថិជនមានសំណាងទាំងអស់ពិតជាមានអារម្មណ៍រំភើបនិងមានគំនិតសុទិដ្ឋិនិយមច្រើនចំពោះការរៀបចំគម្រោងថ្មីដែលបានបើកលក់។

ដើម្បីអោយជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូស្តីពី ចំណាប់អារម្មណ៍របស់អតិថិជន ដែលមានសំណាងឈ្នះរង្វាន់ធំ “ទិញផ្ទះ ឈ្នះដេគ័រ” ដូចខាងក្រោម៖

សូមទស្សនាវីដេអូ

កាន់តែពិសេសជាងនេះទៀត! ក្រុមហ៊ុន បុរី ប៉េង ហួត បានផ្តល់ជូន កាដូសុភមង្គល “ការតុបតែងរចនាលម្អបន្ទប់មេគ្រួសារដោយឥតគិតថ្លៃ” តែម្តង ជូនដល់អតិថិជនទាំងអស់ដែលបានទិញគេហដ្ឋាន។

ការផ្តល់ជូនពិសេសនេះ មានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែកុម្ភៈតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរសព្ទ ០៩៨/ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕

អត្ថបទ៖ វិបុត្រ

មតិយោបល់