- 2020-02-18 07:19:22
- ព័ត៌មាន
ក្ដៅៗ! ប្រធានមន្ទីរពេទ្យ Wuhan បានស្លាប់ហើយដោយសារឆ្លងកូរ៉ូណាវីរុស
- 2020-02-18 07:19:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! ប្រធានមន្ទីរពេទ្យ Wuhan បានស្លាប់ហើយដោយសារឆ្លងកូរ៉ូណាវីរុស
ចន្លោះមិនឃើញ
ប្រធានមន្ទីរពេទ្យក្រុង Wuhan ដែលជាកន្លែងផ្ទុះឡើងកូរ៉ូណាវីរុសដំបូង បានស្លាប់នៅព្រឹកថ្ងៃអង្គារនេះហើយដោយសារឆ្លងវីរុស។
យោងតាមសារព័ត៌មានរដ្ឋ CCTV ឲ្យដឹងថា លោក Liu Zhimming ប្រធានមន្ទីរពេទ្យ Wuchang ក្នុងទីក្រុង Wuhan បានស្លាប់នៅម៉ោង ១០:៥៤នាទីព្រឹក ក្នុងវ័យ ៥១ឆ្នាំ ក្រោយពេលដែលការព្យាយាមជួយសង្គ្រោះទាំងអស់បរាជ័យ។ ជាមួយគ្នាដែរ យ៉ាងហោចណាស់បុគ្គលិកពេទ្យចំនួន ៦ នាក់ផ្សេងទៀតនៅក្នុងប្រទេសចិនបានស្លាប់ដោយសារវីរុសនេះ ខណៈដែលពេទ្យ ១ ៧១៦ នាក់ផ្សេងទៀតបានឆ្លងជំងឺ។
គួរបញ្ជាក់ថា មកទល់ពេលនេះ កូរ៉ូណាវីរុសបានសម្លាប់មនុស្សសរុបកើនដល់ ១៨៧៣នាក់ ខណៈដែល ៧២ ៣០០ផ្សេងឆ្លងវីរុស៕