• 2020-02-19 00:21:31
  • ព័ត៌មាន

អ្នកដំណើរពីនាវា Westerdam ២៧នាក់ទៅដល់ថៃ តេស្តអត់ឃើញវីរុសកូរ៉ូណាអីម្នាក់!

  • 2020-02-19 00:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងដឹកជញ្ជូនរបស់ថៃនៅថ្ងៃច័ន្ទម្សិលមិញនេះ បានប្រកាសថា អ្នកដំណើរពីនាវាទេសចរណ៍ទាំង ២៧នាក់ ដែលធ្វើដំណើរមកដល់ប្រទេសថៃ បានធ្វើតេស្តអវិជ្ជមានចំពោះវីរុសកូរ៉ូណា។

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ លោក Saksayam Chidchob បានមានប្រសាសន៍ថា អ្នកដំណើរដែលបានឈប់ចតនៅក្នុងប្រទេសកម្ពុជា ហើយបានមកដល់ប្រទេសថៃ បានធ្វើតេស្តអវិជ្ជមាន ហើយត្រូវអនុញ្ញាតឲ្យបន្តដំណើរទៅកាន់គោលដៅរបស់ពួកគេ។

ក្នុងនោះផងដែរ អ្នកដំណើរជនជាតិថៃ២នាក់ដែលជិះលើនាវាទេសចរណ៍ប្រណីតនោះ ក៏មិនបានបង្ហាញរោគសញ្ញានៃវីរុសកូរ៉ូណា (COVID-19) ដែរ។

នាវាទេសចរណ៍ Westerdam

គួររំលឹកឲ្យដឹងដែរថា នាវាទេសចរណ៍ Westerdam ដែលដឹកអ្នកដំណើរចំនួន ១ ៤៥៥នាក់ និងនាវិក ៨០២នាក់ទៀត បានចូលចតនៅកំពង់ផែនៃក្រុងព្រះសីហនុ របស់ប្រទេសកម្ពុជា បន្ទាប់ពីប្រទេសជាច្រើនបានបដិសេធមិនឲ្យចូលចត ដូចជា ថៃ ជប៉ុន កោះតៃវ៉ាន់ កោះហ្គាំ និង ហ្វីលីពីន ផងដែរ៕

ប្រភព៖ khaosod ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់