• 2020-02-21 08:49:54
  • ព័ត៌មាន

ត្រឹមពេល ៦ថ្ងៃ! ម៉ាឡេស៊ីព្យាបាលស្ត្រីចុះពីនាវា WESTERDAM ឲ្យជាសះស្បើយពី Covid-19

  • 2020-02-21 08:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជន​ជាតិ​អាមេរិក​វ័យ ៨៣​ឆ្នាំ ដែល​បាន​ចុះ​ពី​នាវា Westerdam នៅ​ខេត្ត​ព្រះ​សីហនុ​ហើយ​បន្ដ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ឥឡូវ​នេះ​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ព្យាបាល​ជា​សះ​ស្បើយ​ពី​កូរ៉ូណា​វីរុស​ហើយ។

យោង​តាម​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Wan Azizah Wan Ismail ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ទី ២១​នេះ​ថា ស្ត្រី​ជា​អ្នក​ជំងឺ កំពុង​ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ Sungai Buloh។ ក្រោយ​ការ​ធ្វើ​តេស្ដ​ជា​ច្រើន​លើក​ច្រើន​សារ ឥឡូវ​នេះ​លទ្ធផល​បង្ហាញ​ភាព​អវិជ្ជមាន​ពី Covid-19 ក្នុង​ខ្លួន​ស្ត្រី​ខាង​លើ។ យ៉ាង​ណា​មិញ ស្ត្រី​រូប​នេះ នឹង​ត្រូវ​ឲ្យ​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​បន្ដ​ទៀត​សិន ដោយ​សារ​តែ​មាន​អាការ​មិន​ស្រួល និង​នៅ​មាន​រោគ​សញ្ញា​ខ្លះ​នៅ​ឡើយ។ នៅ​ពេល​ដែល​ស្ត្រី​អាមេរិក លែង​មាន​ចេញ​រោគ​សញ្ញា នោះ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ។

គួរ​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នេះ និង​ប្ដី​វ័យ ៨៥​ឆ្នាំ បាន​ចុះ​ពី​នាវា MS Westerdam កាល​ពី​សប្ដាហ៍​មុន ហើយ​បន្ដ​ដំណើរ​តាម​ជើង​ហោះ​ហើរ​ពិសេស​មក​កាន់​ម៉ាឡេស៊ី។ ក្រោយ​មក ស្ត្រី​ខាង​លើ​ត្រូវ​បាន​ធ្វើ​តេស្ដ​រក​ឃើញ​ថា​មាន​ឆ្លង​កូរ៉ូណា​វីរុស​នៅ​ថ្ងៃ​ទី ១៦ខែ​កុម្ភៈ ខណៈ​ដែល​បុរស​ជា​ប្ដី​មិន​មាន​ឆ្លង​វីរុស​នោះ​ទេ៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់