- 2020-02-21 12:54:31
- ព័ត៌មាន
ក្រសួងសុខាភិបាល៖ ភាពមិនប្រក្រតីរបស់ម៉ាឡេស៊ី ធ្វើឲ្យមាន"វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ"
- 2020-02-21 12:54:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងសុខាភិបាល៖ ភាពមិនប្រក្រតីរបស់ម៉ាឡេស៊ី ធ្វើឲ្យមាន"វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ"
ចន្លោះមិនឃើញ
ក្នុងល្ងាចថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាន អំពីភាពមិនប្រក្រតីនៃការធ្វើតេស្តសុខភាពរបស់ប្រទេសម៉ាឡេស៊ី ទៅលើស្ត្រីអាមេរិកអាយុ ៨៣ឆ្នាំ។
នៅក្នុងថ្ងៃនេះដែរ ស្ត្រីអាមេរិករូបនោះត្រូវបានលោកជំទាវឧបនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីប្រកាសថា មិនមានជំងឺ Covid19 នោះទេ ហើយទាក់ទិននឹងរឿងនេះដែរ ក្រសួងសុខាភិបាលកម្ពុជាយល់ឃើញថា លទ្ធផលប្រកាសរបស់ម៉ាឡេស៊ីនាពេលកន្លងមកមាន "ភាពមិនប្រក្រតី"។
ក្រសួងបានយល់ឃើញថា ភាពមិនប្រក្រតីនេះធ្វើឲ្យអ្នកដំណើរនៃនាវា MS Westerdam រងផលប៉ះពាល់ជាច្រើនដូចជា មានភាពភ័យខ្លាច និងភ័ន្តច្រឡំ រងការរើសអើង ព្រមទាំងខាតពេលវេលា និងខាតថវិការបស់អ្នកដំណើរទៀតផង។
ក្រៅពីមានការប៉ះពាល់លើអ្នកដំណើរ ក្រសួងបានយល់ឃើញថា "ភាពមិនប្រក្រតី" នេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងរបស់ប្រទេស ក៏ដូចជាបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។
ខាងក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា មកទល់ពេលនេះ មិនទាន់មានប្រជាជនកម្ពុជាណា ឆ្លងជំងឺផ្លូវដង្ហើមថ្មីនេះឡើយ៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖