• 2020-02-24 02:01:31
  • ព័ត៌មាន

កូរ៉េខាងត្បូង បង្កើនការព្រមានពីការឆ្លងវីរុសដល់កម្រិតខ្ពស់បំផុត ក្រោយមានអ្នកស្លាប់ ៥នាក់

  • 2020-02-24 02:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងត្បូង​នៅ​ថ្ងៃអាទិត្យ​ទី​២៣​កុម្ភៈ​នេះ​បានប្រកាស​ការឆ្លង​កូរ៉ូណា​វី​រុសចំនួន​១៦៩​នាក់​ទៀត និង​អ្នកស្លាប់​បាន​កើន​ដល់​៥​នាក់ ដោយ​ភាគច្រើន​ជាប់​ពាក់​​ព័ន្ធ​នឹង​ព្រះវិហារ​មួយ​នៅ​ក្រុង​ដេ​ហ្គូ​។​

​សរុប​អ្នក​ឆ្លង​វីរុស​Covid-19​នៅ​កូរ៉េ​ខាងត្បូង​បាន​កើន​ដល់​៦០២​នាក់ តែ​អ្នក​ឆ្លង​ថ្មី​ពាក់ព័ន្ធ​នឹង​ព្រះវិហារ​យេស៊ូ​ស៊ីន​ឈិ​អុន​ជី​នៅ​ក្រុង​ដេ​ហ្គូ បន្ទាប់ពី​ស្ត្រី​អាយុ​៦១​ឆ្នាំ​ម្នាក់ បាន​កើត​ជម្ងឺ​Covid-19​និង​បាន​ទៅ​ធ្វើការ​បន់ស្រន់​នៅក្នុង​ព្រះវិហារ​។​អ្នក​ឆ្លង​ជាង​៣០០​នាក់​សុទ្ធតែ​ជា​អ្នក​បាន​ទៅ​ធ្វើការ​បន់ស្រន់​ក្នុង​ព្រះវិហារ​ឬ​ជា​​អ្នក​បំរើការ​នៅ​ទីនោះ​។​ ​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុន​ហាប់​បាន​រាយការណ៍​កា​លពី​ថ្ងៃ​អាទិត្យ​ថា អ្នកស្លាប់​ទី​៥​ដោយ​កូរ៉ូណា​វីរុស ជា​ស្ត្រី​អាយុ​៥៦​ឆ្នាំ ដែល​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​សកលវិទ្យា​​ល័យ​ជាតិ គ្យុ​ង​ពុក នៅ​ក្រុង​ដេ​ហ្គូ ។​ ​អ្នកស្លាប់​ទី​៤ ដែល​ក៏​នៅ​ថ្ងៃអាទិត្យ​ផងដែរ ជា​បុរស​វ័យ​៥៧​ឆ្នាំ ដែល​បាន​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឈឹង​ដូ​។​

​ក្នុងពេល​ជាមួយគ្នា សិង្ហ​បុរី​បាន​ណែនាំ​កុំ​អោយ​ពលរដ្ឋ​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដេ​ហ្គូ​និង ឈឹង​ដូ ហើយក៏​បាន​ប្រាប់​ពលរដ្ឋ​ខ្លួន​អោយមាន​ការប្រុងប្រយ័ត្ន​ចំពោះ​​ការធ្វើដំណើរ​ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​នៃ​កូរ៉េខាងត្បូង​។​ ​ចំណែក​អាម៉េរិក​កាលពី​ថ្ងៃ​សៅរ៍​ក៏​បាន​បង្កើន​ការព្រមាន​ពលរដ្ឋ​របស់​ខ្លួន​អំពី​ការ​ធ្វើ​ដំណើរ​ទៅកាន់​កូរ៉េខាងត្បូង​៕​

ប្រភព ៖ rasmeinews

មតិយោបល់